ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 21:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​របស់​ពួក​អ៊ីស្រាអែល ហើយ​ប្រគល់​ពួក​សាសន៍​កាណាន​នោះ​មក រួច​ពួក​អ៊ីស្រាអែល​ក៏​បំផ្លាញ​គេ នឹង​ទី​ក្រុង​គេ​ទាំង​អស់​ទៅ គេ​ហៅ​ទី​នោះ​ថា ហោម៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​ស្តាប់​តាម​ពាក្យ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​ក៏​ប្រគល់​ពួក​សាសន៍​កាណាន​នោះ​ដល់​គេ។ ពួក​អ៊ីស្រា‌អែល​បាន​បំផ្លាញ​គេ ព្រម​ទាំង​ទី​ក្រុង​របស់​គេ​អស់​រលីង​ទៅ។ ដូច្នេះ គេ​ហៅ​កន្លែង​នោះ​ថា ហោម៉ា ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​អ៊ីស្រា‌អែល ហើយ​ប្រគល់​ជន‌ជាតិ​កាណាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ អ៊ីស្រា‌អែល​បាន​បំផ្លាញ​ជន‌ជាតិ​កាណាន ព្រម​ទាំង​ក្រុង​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ហោ‌ម៉ា”។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ទ្រង់​ស្តាប់​ពាក្យ​របស់​អ៊ីស្រ‌អែល ហើយ​ប្រគល់​ជន‌ជាតិ​កាណាន​មក ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គេ។ អ៊ីស្រ‌អែល​បាន​បំផ្លាញ​ជន‌ជាតិ​កាណាន ព្រម​ទាំង​ក្រុង​របស់​ពួក​គេ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ហោម៉ា”។

សូមមើលជំពូក



ជន‌គណនា 21:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ស្តាប់​សេចក្ដី​បំណង របស់​មនុស្ស​រាប​ទាប ទ្រង់​នឹង​តាំង​ចិត្ត​គេ​ឲ្យ​មាំ‌មួន ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​ស្តាប់​ផង


ទ្រង់​តែង‌តែ​ទទួល​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​វេទនា ឥត​ដែល​មើល‌ងាយ​ចំពោះ​ពាក្យ​សូម​អង្វរ​របស់​គេ​ឡើយ


ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​តែង​ស្តាប់​សំឡេង​ខ្ញុំ នឹង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ


វា​នឹង​អំពាវ‌នាវ​ដល់​អញ ហើយ​អញ​នឹង​ឆ្លើយ​តប អញ​នឹង​នៅ​ជា​មួយ​នឹង​វា​ក្នុង​គ្រា​ទុក្ខ​លំបាក ក៏​នឹង​ដោះ​ឲ្យ​រួច​ចេញ ហើយ​នឹង​លើក​មុខ​ឲ្យ


ដូច្នេះ ពួក​សាសន៍​អាម៉ា‌លេក នឹង​សាសន៍​កាណាន ដែល​នៅ​លើ​ភ្នំ​នោះ ក៏​ចុះ​មក​វាយ​ផ្តួល ហើយ​ដេញ​តាម​គេ​រហូត​ដល់​ស្រុក​ហោម៉ា។


រួច​សាសន៍​អាម៉ូរី​ដែល​នៅ​ភ្នំ​នោះ ក៏​ចេញ​មក​ទាស់​នឹង​ឯង ដេញ​តាម​ឯង​ដូច​ជា​ឃ្មុំ ព្រម​ទាំង​វាយ​ផ្តួល​នៅ​ត្រង់​ស្រុក​សៀរ រហូត​ទៅ​ដល់​ភ្នំ​ហោម៉ា


តែ​ឯ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក នោះ​មិន​ត្រូវ​ទុក​អ្វី​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​រស់​ឡើយ


ស្តេច​ក្រុង​ហោរម៉ា​១ ស្តេច​ក្រុង​អើរ៉ាត​១


អែល‌ថូឡាត​១ កេសៀល​១ ហោម៉ា​១


នោះ​ពួក​យូដា​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ស៊ីម្មាន​ជា​បង​ប្អូន​វិញ គេ​នាំ​គ្នា​វាយ​សំឡាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​សេផាត ហើយ​បំផ្លាញ​ទី​ក្រុង​នោះ​អស់​រលីង​ទៅ (រីឯ​ទី​ក្រុង​នោះ​ហៅ​ថា ហោម៉ា)


ពួក​នៅ​ហោម៉ា‌កោរ-អាសាន អាថាក