ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 17:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉ូសេ​ក៏​យក​ដំបង​ទាំង​នោះ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ចេញ​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ក៏​មើល ហើយ​បាន​យក​ដំបង​របស់​គេ​រៀង​ខ្លួន​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ លោក​ម៉ូសេ​ក៏​យក​ដំបង​ទាំង​នោះ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​បង្ហាញ​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​គេ​ក៏​មើល រួច​យក​ដំបង​របស់​គេ​រៀង​ខ្លួន​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​យក​ដំបង​ទាំង​នោះ​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ទៅ​បង្ហាញ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​គេ​យក​ដំបង​របស់​ខ្លួន​វិញ។

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​យក​ដំបង​ទាំង​នោះ​ចេញ​ពី​មុខអុលឡោះ‌តាអាឡា ទៅ​បង្ហាញ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ពួក​គេ​យក​ដំបង​របស់​ខ្លួន​វិញ។

សូមមើលជំពូក



ជន‌គណនា 17:9
2 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ដាក់​ដំបង​របស់​អើរ៉ុន​នៅ​ចំពោះ​មុខ​នៃ​សេចក្ដី​បន្ទាល់​វិញ​ទៅ ទុក​ជា​ទី​សំគាល់​ទាស់​នឹង​ពួក​អ្នក​ដែល​ចង់​បះ‌បោរ ដើម្បី​ឲ្យ​សេចក្ដី​រទូ‌រទាំ​របស់​គេ​បាន​ផុត​ចេញ​ពី​មុខ​អញ​ទៅ ក្រែង​លោ​គេ​ត្រូវ​ស្លាប់


លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ម៉ូសេ​ចូល​ទៅ​ក្នុង​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ នោះ​ឃើញ​ដំបង​របស់​អើរ៉ុន ដែល​សំរាប់​ពួក​វង្ស​លេវី មាន​ពក ហើយ​ប៉ិច​ឡើង រួច​បែក​ចេញ​ជា​ផ្កា ហើយ​បង្កើត​បាន​ផ្លែ​ចំបក់​ទុំ