Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 17:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ដាក់​ដំបង​របស់​អើរ៉ុន​នៅ​ចំពោះ​មុខ​នៃ​សេចក្ដី​បន្ទាល់​វិញ​ទៅ ទុក​ជា​ទី​សំគាល់​ទាស់​នឹង​ពួក​អ្នក​ដែល​ចង់​បះ‌បោរ ដើម្បី​ឲ្យ​សេចក្ដី​រទូ‌រទាំ​របស់​គេ​បាន​ផុត​ចេញ​ពី​មុខ​អញ​ទៅ ក្រែង​លោ​គេ​ត្រូវ​ស្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាក់​ដំបង​របស់​អើរ៉ុន នៅ​មុខ​សេចក្ដី​បន្ទាល់​វិញ​ទៅ ទុក​ជា​ទី​សម្គាល់​ព្រមាន​ពួក​បះ‌បោរ ដើម្បី​ឲ្យ​អ្នក​បញ្ឈប់​ការ​រអ៊ូ‌រទាំ​របស់​ពួកគេ​ទាស់​នឹង​យើង ក្រែង​លោ​គេ​ត្រូវ​ស្លាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​ដំបង​របស់​អើរ៉ុន​ទៅ​ដាក់​នៅ​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រក្សា​ទុក​ជា​ទី​សម្គាល់​ព្រមាន​ពួក​បះ‌បោរ ដើម្បី​បញ្ឈប់​ពួក​គេ​ឲ្យ​លែង​រអ៊ូ‌រទាំ ហើយ​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់»។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​យក​ដំបង​របស់​ហារូន​ទៅ​ដាក់​នៅ​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រក្សា​ទុក​ជា​ទី​សំគាល់​ព្រមាន​ពួក​បះបោរ ដើម្បី​បញ្ឈប់​ពួក​គេ​ឲ្យ​លែង​រអ៊ូ​រទាំ ហើយ​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់»។

សូមមើលជំពូក ចម្លង




ជន‌គណនា 17:10
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​ទូលបង្គំ​នៅ​កណ្តាល​ហ្វូង​សិង្ហ ទូលបង្គំ​ដេក​នៅ​កណ្តាល​ពួក​ដែល​ឆួល​ឡើង​ហើយ គឺ​ជា​មនុស្ស​ដែល​មាន​ធ្មេញ​ទុក​ជា​លំពែង នឹង​ព្រួញ ក៏​មាន​អណ្តាត​ទុក​ជា​ដាវ​យ៉ាង​មុត​ដែរ


ម៉ូសេ​ក៏​ប្រាប់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក គឺ​ឲ្យ​យក​នំ​នេះ​ដាក់​ពេញ​១​ខ្ញឹង ទុក​សំរាប់​កូន​ចៅ​ឯង​រាល់​គ្នា​ត​ទៅ​មុខ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​នំ​ដែល​អញ​បាន​ឲ្យ​ឯង​បរិភោគ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​អញ​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ផង


នោះ​អើរ៉ុន​ក៏​យក​នំ​ម៉ាន៉ា​ទៅ​ដាក់​ទុក​នៅ​មុខ​សេចក្ដី​បន្ទាល់ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​បង្គាប់​ដល់​ម៉ូសេ


ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់ ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា អញ​បាន​ចិញ្ចឹម​បី‌បាច់‌រក្សា​កូន តែ​វា​រាល់​គ្នា​បាន​បះ‌បោរ​នឹង​អញ​វិញ


ឱ​អ៊ីស្រាអែល​អើយ ឯង​បាន​ប្រព្រឹត្ត​អំពើ​បាប​ចាប់​តាំង​ពី​គ្រា​ក្រុង​គីបៀរ​រៀង​មក នៅ​ទី​នោះគេ​បាន​ឈរ​នឹង​នៅ នៅ​ត្រង់​គីបៀរ​នោះ ចំបាំង​ទាស់​នឹង​មនុស្ស​ទុច្ចរិត​មិន​ទាន់​មក​លើ​គេ​នៅ​ឡើយ


នោះ​ម៉ូសេ នឹង​អើរ៉ុន លោក​ទំលាក់​ខ្លួន​ចុះ​ផ្កាប់​មុខ​នៅ​ចំពោះ​មុខ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា


ចូរ​ឯង​ដក​ខ្លួន​ពី​ពួក​ជំនុំ​នេះ​ចេញ ដើម្បី​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ទៅ​ជា​១​រំពេច


ត្រូវ​ឲ្យ​យក​ពាន​ទាំង​ប៉ុន្មាន​របស់​មនុស្ស ដែល​បាន​ធ្វើ​បាប​មាន​ទោស​ដល់​ស្លាប់​នោះ ទៅ​ផែ​ធ្វើ​ជា​បន្ទះ សំរាប់​នឹង​ប៉ាន​ភ្ជាប់​នឹង​អាសនា ដ្បិត​គេ​បាន​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ​ជា​របស់​បរិសុទ្ធ​ក៏​នឹង​បាន​ជា​ទី​សំគាល់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល


ទុក​ជា​សេចក្ដី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ណា ដែល​មិន​កើត​ពី​ពូជ​អើរ៉ុន​មក បាន​ចូល​ទៅ​ដុត​កំញាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​ដូច​កូរេ ហើយ​នឹង​ពួក​គេ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។


នោះ​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក លោក​បាន​ធ្វើ​សំរេច​តាម​នោះ។


រួច​ត្រូវ​ដាក់​ដំបង​ទាំង​នោះ​ទុក​ក្នុង​ត្រសាល​ជំនុំ នៅ​ចំពោះ​មុខ​នៃ​សេចក្ដី​បន្ទាល់ ត្រង់​កន្លែង​ដែល​អញ​តែង​ជួប​នឹង​ឯង


ម៉ូសេ​ក៏​យក​ដំបង​ទាំង​នោះ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ចេញ​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ក៏​មើល ហើយ​បាន​យក​ដំបង​របស់​គេ​រៀង​ខ្លួន​ទៅ


ម៉ូសេ​ក៏​យក​ដំបង​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក


កុំ​ឲ្យ​កាត់​ពូជ​គ្រួសារ​កេហាត់​ឲ្យ​បាត់​ពី​ពួក​លេវី​ឡើយ


ក៏​កុំ​ឲ្យ​ត្អូញ‌ត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញ‌ត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ


កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្ដី​ទាំង​នោះ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ បាន​មក​លើ​មនុស្ស​រឹង‌ចចេស


គឺ​ចេះ​តែ​មាន​ចិត្ត​រឹង‌ចចេស​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច តាំង​តែ​ពី​ថ្ងៃ​ដែល​អញ​ទើប​នឹង​ស្គាល់​ឯង​រាល់​គ្នា​មក។


ចូរ​នឹក​ចាំ កុំ​ឲ្យ​ភ្លេច​ឡើយ ថា​ឯង​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង មាន​សេចក្ដី​ក្រោធ នៅ​ត្រង់​ទី​រហោ‌ស្ថាន ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ នោះ​ឯង​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ដរាប


ទី​នោះ​មាន​ជើង‌ពាន​មាស សំរាប់​ដុត​គ្រឿង​ក្រអូប នឹង​ហឹប​នៃ​សេចក្ដី​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ‌វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ​មាន​ចាន​មាស​ដាក់​នំ​ម៉ាន៉ា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​ប៉ិច​ឡើង នឹង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា​ផង


រីឯ​ពួក​សង្ឃ ជា​កូន​របស់​អេលី គេ​ជា​មនុស្ស​គំរក់​អាក្រក់ ឥត​ស្គាល់​ដល់​ព្រះ‌យេហូវ៉ា​ទេ


ឯ​បណ្តា​មនុស្ស​កំណាច នឹង​មនុស្ស​ចោល‌ម្សៀត ក្នុង​ពួក​អ្នក​ដែល​បាន​ទៅ​ជា​មួយ​នឹង​ដាវីឌ គេ​និយាយ​ឡើង​ថា យើង​មិន​ព្រម​ចែក​របឹប​ដែល​យើង​បាន​ចាប់​យក​មក​វិញ ឲ្យ​ដល់​អ្នក​ទាំង​នេះ​ទេ លើក​តែ​ប្រពន្ធ​កូន​គេ​ប៉ុណ្ណោះ នោះ​ឲ្យ​គេ​នាំ​ទៅ​ចុះ ពី​ព្រោះ​គេ​មិន​បាន​ទៅ​ជា​មួយ​នឹង​យើង​សោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម