គេបានថ្វាយគោឈ្មោល១០០ ចៀមឈ្មោល២០០ នឹងកូនចៀម៤០០ ជាដង្វាយឆ្លងព្រះវិហារ ហើយនឹងពពែ១២ តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែល សំរាប់ជាដង្វាយលោះបាបនៃពួកអ៊ីស្រាអែលទាំងអស់
កិច្ចការ 26:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលពូជអំបូរទាំង១២ខំប្រឹងប្រតិបត្តិតាមព្រះទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមនឹងបានសេចក្ដីសន្យានោះដែរ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ គឺដោយព្រោះសេចក្ដីសង្ឃឹមនោះឯង បានជាពួកសាសន៍យូដា គេចោទប្រកាន់ដល់ទូលបង្គំ ព្រះគម្ពីរខ្មែរសាកល គឺសេចក្ដីសន្យាដែលកុលសម្ព័ន្ធទាំងដប់ពីររបស់យើងបានបម្រើព្រះយ៉ាងអស់ពីចិត្តទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមថានឹងទទួលបាន។ ព្រះរាជាអើយ ខ្ញុំព្រះបាទត្រូវពួកយូដាចោទប្រកាន់អំពីសេចក្ដីសង្ឃឹមនេះឯង។ Khmer Christian Bible ព្រះបន្ទូលសន្យានេះហើយដែលកុលសម្ព័ន្ធទាំងដប់ពីររបស់យើងសង្ឃឹមថានឹងទទួលបាន ដោយការខិតខំបម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ឱព្រះរាជាអើយ! ពួកជនជាតិយូដាបានចោទប្រកាន់ខ្ញុំដោយសារសេចក្ដីសង្ឃឹមនេះហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុលសម្ព័ន្ធទាំងដប់ពីររបស់យើង ខំប្រឹងគោរពប្រតិបត្តិតាមទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមថានឹងទទួលបាន។ បពិត្រព្រះរាជា គឺដោយព្រោះសេចក្តីសង្ឃឹមនេះហើយ បានជាពួកសាសន៍យូដាចោទប្រកាន់ទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធ*ទាំងដប់ពីររបស់យើងនាំគ្នាគោរពបម្រើព្រះជាម្ចាស់ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា ព្រះបន្ទូលសន្យានោះនឹងបានសម្រេច។ បពិត្រព្រះរាជា ជនជាតិយូដាបានចោទប្រកាន់ទូលបង្គំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។ អាល់គីតាប កុលសម្ព័ន្ធទាំងដប់ពីររបស់យើងនាំគ្នាគោរពបម្រើអុលឡោះ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា បន្ទូលសន្យានៃអុលឡោះនោះ នឹងបានសម្រេច។ សូមជម្រាបស្តេច ជនជាតិយូដាបានចោទប្រកាន់ខ្ញុំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។ |
គេបានថ្វាយគោឈ្មោល១០០ ចៀមឈ្មោល២០០ នឹងកូនចៀម៤០០ ជាដង្វាយឆ្លងព្រះវិហារ ហើយនឹងពពែ១២ តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែល សំរាប់ជាដង្វាយលោះបាបនៃពួកអ៊ីស្រាអែលទាំងអស់
ឯពួកអ្នកដែលបានត្រឡប់ពីសណ្ឋានជាឈ្លើយមកវិញ គេក៏ថ្វាយដង្វាយដុតដល់ព្រះនៃសាសន៍អ៊ីស្រាអែល គឺគោឈ្មោល១២ឲ្យពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងចៀមឈ្មោល៩៦ កូនចៀម៧៧ នឹងពពែ១២ សំរាប់ជាដង្វាយលោះបាប នោះសុទ្ធតែជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់
ពួកអ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់នៃព្រះយេហូវ៉ា គឺក្នុងទីព្រះលាននៃដំណាក់របស់ព្រះនៃយើងខ្ញុំអើយ
ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដល់គ្រាកែជាថ្មីឡើងវិញ កាលណាកូនមនុស្សបានឡើងគង់លើបល្ល័ង្កឧត្តមរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ នឹងបានអង្គុយលើបល្ល័ង្ក១២ដែរ ហើយនឹងជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២
នោះមើល នៅក្រុងយេរូសាឡិម មានមនុស្សម្នាក់ឈ្មោះស៊ីម្មាន ជាអ្នកសុចរិត ដែលកោតខ្លាចដល់ព្រះ គាត់រង់ចាំសេចក្ដីដោះទុក្ខរបស់សាសន៍អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់
ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំ ក្នុងនគររបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្ក ជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ផង។
ដូច្នេះ ឲ្យចាំយាមចុះ ចូរនឹកចាំថា ក្នុងរវាង៣ឆ្នាំ ខ្ញុំចេះតែប្រដៅទូន្មានដល់អ្នករាល់គ្នានិមួយៗ ដោយទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ
ហើយខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ ដែលគេក៏យល់ព្រមដែរ គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា
បពិត្រព្រះករុណាអ័គ្រីប៉ាអើយ នៅថ្ងៃនេះ ទូលបង្គំមានចិត្តអំណរណាស់ ដោយមានច្បាប់នឹងដោះសាខ្លួននៅចំពោះទ្រង់ ពីអស់ទាំងសេចក្ដីដែលសាសន៍យូដាចោទប្រកាន់ទូលបង្គំ
គឺពីព្រោះទ្រង់ជ្រាបគ្រប់ទាំងទំលាប់ នឹងសេចក្ដីជជែករបស់ពួកសាសន៍យូដាជាដើម ដូច្នេះ ទូលបង្គំសូមអង្វរ ឲ្យព្រះករុណាទ្រង់ព្រះសណ្តាប់ទូលបង្គំ ដោយអំណត់សិន
ហេតុនោះបានជាខ្ញុំអញ្ជើញអ្នករាល់គ្នាមក ដើម្បីឲ្យបានឃើញមុខ ហើយនឹងពិគ្រោះគ្នា ដ្បិតគឺដោយព្រោះសេចក្ដីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែលហើយ បានជាខ្ញុំជាប់ច្រវាក់ដូច្នេះ
យើងខ្ញុំទូលអង្វរដោយទទូចទាំងយប់ទាំងថ្ងៃ សូមឲ្យបានឃើញមុខអ្នករាល់គ្នា ហើយឲ្យបានបំពេញសេចក្ដីអ្វីដែលខ្វះ ខាងឯសេចក្ដីជំនឿរបស់អ្នករាល់គ្នាផង
រីឯស្ត្រីណាដែលពិតជាមេម៉ាយ ហើយនៅតែឯង នោះសង្ឃឹមតែដល់ព្រះ ក៏ព្យាយាមក្នុងសេចក្ដីទូលអង្វរ នឹងសេចក្ដីអធិស្ឋានទាំងយប់ទាំងថ្ងៃ
សំបុត្រយ៉ាកុប ជាបាវបំរើរបស់ព្រះ ហើយរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកជំរាបសួរដល់ពូជអំបូរទាំង១២ ដែលត្រូវខ្ចាត់ខ្ចាយ។