កុំឲ្យផ្ដោតចិត្តលើទេវកថា និងវង្សត្រកូលដែលមិនចេះចប់មិនចេះហើយ ដែលរឿងទាំងនេះបង្កភាពចម្រូងចម្រាសជាជាងចម្រើនកិច្ចការរបស់ព្រះ ដែលធ្វើដោយជំនឿ។
២ ធីម៉ូថេ 2:23 - ព្រះគម្ពីរខ្មែរសាកល កុំឲ្យពាក់ព័ន្ធនឹងការដេញដោលគ្នាដ៏ល្ងង់ខ្លៅ និងលេលាឡើយ ដ្បិតអ្នកដឹងហើយថា សេចក្ដីទាំងនោះបង្កឲ្យមានជម្លោះ។ Khmer Christian Bible ចូរចៀសវាងការសួរដេញដោលដ៏ល្ងង់ខ្លៅ និងលេលាដោយដឹងថា សេចក្ដីទាំងនោះបង្កឲ្យមានជម្លោះតែប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំស្តាប់ការជជែកដេញដោលដ៏ល្ងង់ខ្លៅ ហើយផ្ដេសផ្ដាសនោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះបង្កឲ្យមានតែការឈ្លោះប្រកែកប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះបង្កឲ្យតែមានជម្លោះប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យព្រមស្តាប់សេចក្ដីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះនាំឲ្យមានសេចក្ដីឈ្លោះប្រកែកគ្នាទេ អាល់គីតាប ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះ បង្កឲ្យតែមានជម្លោះប៉ុណ្ណោះ |
កុំឲ្យផ្ដោតចិត្តលើទេវកថា និងវង្សត្រកូលដែលមិនចេះចប់មិនចេះហើយ ដែលរឿងទាំងនេះបង្កភាពចម្រូងចម្រាសជាជាងចម្រើនកិច្ចការរបស់ព្រះ ដែលធ្វើដោយជំនឿ។
កុំឲ្យពាក់ព័ន្ធនឹងទេវកថាដែលប្រមាថព្រះ របស់យាយចាស់ៗឡើយ ផ្ទុយទៅវិញ ចូរបង្វឹកខ្លួនដើម្បីការគោរពព្រះ
ចូររំលឹកគេអំពីសេចក្ដីទាំងនេះ ហើយដាស់តឿនយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះ កុំឲ្យឈ្លោះប្រកែកអំពីពាក្យសម្ដី ពីព្រោះធ្វើដូច្នេះគ្មានប្រយោជន៍អ្វីឡើយ គឺបានតែបង្ខូចអ្នកស្ដាប់ប៉ុណ្ណោះ។
ចូរចៀសវាងពាក្យប៉ប៉ាច់ប៉ប៉ោចដែលប្រមាថព្រះ ដ្បិតអ្នកដែលនិយាយដូច្នេះ នឹងចម្រើនឡើងក្នុងការមិនគោរពព្រះ កាន់តែច្រើនឡើង
ចូរចៀសវាងពីការដេញដោលគ្នាដ៏ល្ងង់ខ្លៅ រឿងវង្សត្រកូល ការឈ្លោះប្រកែក និងជម្លោះអំពីក្រឹត្យវិន័យ ដ្បិតការទាំងនោះសុទ្ធតែឥតប្រយោជន៍ និងឥតខ្លឹមសារ។
តើវិវាទក្នុងចំណោមអ្នករាល់គ្នាមកពីណា? តើជម្លោះមកពីណា? មិនមែនមកពីតណ្ហារបស់អ្នករាល់គ្នាដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេឬ?