Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 2:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 កុំ​ស្តាប់​ការជជែក​ដេញ​ដោល​ដ៏​ល្ងង់​ខ្លៅ ហើយផ្ដេស​ផ្ដាស​នោះ​ឡើយ ដោយ​ដឹង​ថា សេចក្ដី​ទាំង​នោះ​បង្ក​ឲ្យមាន​តែ​ការ​ឈ្លោះ​ប្រកែក​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 កុំឲ្យពាក់ព័ន្ធ​នឹង​ការដេញដោលគ្នា​ដ៏ល្ងង់ខ្លៅ និង​លេលា​ឡើយ ដ្បិត​អ្នក​ដឹង​ហើយ​ថា សេចក្ដីទាំងនោះ​បង្កឲ្យមាន​ជម្លោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ចូរ​ចៀសវាង​ការ​សួរ​ដេញ​ដោល​ដ៏​ល្ងង់ខ្លៅ​ និង​លេលា​ដោយ​ដឹង​ថា​ សេចក្ដី​ទាំង​នោះ​បង្ក​ឲ្យ​មាន​ជម្លោះ​តែ​ប៉ុណ្ណោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​ល្ងី‌ល្ងើ​ផ្ដេស‌ផ្ដាស ត្រូវ​ដឹង​ថា ការ​ជជែក​វែក‌ញែក​បែប​នេះ​បង្ក​ឲ្យ​តែ​មាន​ជម្លោះ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 កុំ​ឲ្យ​ព្រម​ស្តាប់​សេចក្ដី​ដេញ‌ដោល​ចំកួត ហើយ​ឥត​ច្បាប់​នោះ​ឡើយ ដោយ​ដឹង​ថា សេចក្ដី​ទាំង​នោះ​នាំ​ឲ្យ​មាន​សេចក្ដី​ឈ្លោះ​ប្រកែក​គ្នា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ចូរ​ចៀស​វាង​ការ​ជជែក​វែក​ញែក​ដ៏​ល្ងី‌ល្ងើ​ផ្ដេស‌ផ្ដាស ត្រូវ​ដឹង​ថា ការ​ជជែក​វែក​ញែក​បែប​នេះ បង្ក​ឲ្យ​តែ​មាន​ជម្លោះ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 2:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឬ​ស្តាប់​តាម​រឿង​ព្រេង និង​ពង្សា‌វតារ ដែល​មិន​ចេះ​អស់​មិន​ចេះ​ហើយ​នោះ​ឡើយ រឿង​ទាំង​នោះ​បង្ក​ឲ្យ​តែ​មាន​ការ​ជជែក​ដេញ​ដោល ជា​ជាង​កិច្ច‌ការ​របស់​ព្រះ​ដែល​យើង​ស្គាល់ដោយ​ជំនឿ។


កុំ​រវល់​នឹង​រឿង​ព្រេង​ឥត​ខ្លឹម​សារ​របស់​ស្ត្រី​ចាស់ៗ​ឡើយ តែ​ត្រូវ​បង្ហាត់​ខ្លួន​ខាង​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ


ចូរ​រំឭក​គេ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ហាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់​នៅ​ចំពោះ​ព្រះ កុំ​ឲ្យឈ្លោះ​ប្រកែក​គ្នា​ពី​ន័យ​ពាក្យ ដែល​ជា​ការ​ឥត​ប្រយោជន៍ឡើយ គឺ​មាន​តែ​នាំ​ឲ្យ​ពួក​អ្នក​ស្តាប់​អន្តរាយ​ប៉ុណ្ណោះ។


ប៉ុន្ដែ ត្រូវ​ចៀស​វាង​ពាក្យ​សម្ដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ ដ្បិត​ពាក្យ​យ៉ាង​នោះ នាំ​ឲ្យ​មនុស្ស​កើត​មាន​សេចក្ដី​ទមិឡ​ល្មើស កាន់​តែ​ច្រើន​ឡើងៗ


ប៉ុន្តែ ចូរ​ចៀស​វាង​ពី​ការ​ដេញ​ដោល​ដ៏​លេលា ពី​រឿង​ពង្សា‌វតារ ពី​ការ​ឈ្លោះ​ប្រ‌កែក និងការ​ជជែក​ពី​ក្រឹត្យ‌វិន័យ​ចេញ​ទៅ ដ្បិត​សេចក្ដី​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ឥត​អំពើ​ទាំង​អស់។


ការ​ទាស់​ទែង និង​ការ​ឈ្លោះ​ប្រ‌កែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​តើ​មក​ពីណា? តើ​មិន​មែន​មក​ពី​ចិត្តស្រើប​ស្រាល ដែល​ច្បាំង​នៅ​ខាង​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម