សូមទទួលយកជំនូនរបស់ខ្ញុំដែលបាននាំមកជូនបងចុះ ដោយព្រោះព្រះបានមេត្តាដល់ខ្ញុំ និងដោយព្រោះខ្ញុំមានគ្រប់គ្រាន់”។ យ៉ាកុបបានទទូចដល់គាត់ ទើបគាត់ទទួលយក។
២ កូរិនថូស 9:5 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ខ្ញុំយល់ឃើញថាត្រូវតែជំរុញបងប្អូនឲ្យមករកអ្នករាល់គ្នាជាមុន ហើយរៀបចំទុកមុននូវអំណោយដែលអ្នករាល់គ្នាបានសន្យាតាំងពីមុនមក ដើម្បីឲ្យវាត្រូវបានរៀបចំជាស្រេច ទុកជាអំណោយ មិនមែនជាការជំរិតទេ។ Khmer Christian Bible ដូច្នេះ ខ្ញុំយល់ឃើញថា ត្រូវជំរុញបងប្អូនទាំងនោះឲ្យមកឯអ្នករាល់គ្នាមុន ហើយរៀបចំជាមុននូវអំណោយដែលអ្នករាល់គ្នាបានសន្យាពីមុននោះឲ្យបានរួចរាល់ ដើម្បីឲ្យអំណោយនោះជាអំណោយមែន មិនមែនជាការជំរិតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំយល់ឃើញថា គួរតែជំរុញឲ្យពួកបងប្អូនធ្វើដំណើរមកជួបអ្នករាល់គ្នាជាមុន ដើម្បីរៀបចំអំណោយដែលអ្នករាល់គ្នាបានសន្យានេះឲ្យបានរួចរាល់ ហើយបង្ហាញថា នោះជាអំណោយស្ម័គ្រពីចិត្តមែន មិនមែនដោយបង្ខំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះឲ្យបានរួចរាល់។ ការនេះសឲ្យឃើញថា បងប្អូនបានចូលប្រាក់ដោយចិត្តទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំបានរាប់ថា គួរនឹងទូន្មានពួកបងប្អូននោះ ឲ្យមកឯអ្នករាល់គ្នាជាមុន ដើម្បីនឹងបំពេញគុណអ្នករាល់គ្នានោះ ឲ្យបានហើយជាមុន ដូចជាបានប្រាប់តាំងពីមុនមកដែរ ប្រយោជន៍ឲ្យបានរាប់ជាគុណនៃអ្នករាល់គ្នាពិត មិនមែនដូចជាយើងខ្ញុំបោកយកទេ។ អាល់គីតាប ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះឲ្យបានរួចរាល់។ ការនេះ សឲ្យឃើញថា បងប្អូនបានចូលប្រាក់ដោយចិត្ដទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។ |
សូមទទួលយកជំនូនរបស់ខ្ញុំដែលបាននាំមកជូនបងចុះ ដោយព្រោះព្រះបានមេត្តាដល់ខ្ញុំ និងដោយព្រោះខ្ញុំមានគ្រប់គ្រាន់”។ យ៉ាកុបបានទទូចដល់គាត់ ទើបគាត់ទទួលយក។
រាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យអ្នករាល់គ្នាម្នាក់ៗទុកដោយឡែកពីអ្វីដែលខ្លួនឯងបានសន្សំ តាមដែលបានចំណេញ ដើម្បីកុំឲ្យមានការប្រមូលតង្វាយនៅពេលខ្ញុំមកដល់ឡើយ។
ដូច្នេះ ដូចដែលទីតុសបានចាប់ផ្ដើមធ្វើការងារសប្បុរសធម៌នេះយ៉ាងណា យើងក៏ជំរុញគាត់ឲ្យបង្ហើយយ៉ាងនោះ នៅក្នុងចំណោមអ្នករាល់គ្នាដែរ។
យ៉ាងណាមិញ ខ្ញុំបានចាត់បងប្អូនឲ្យទៅ ដើម្បីកុំឲ្យអំនួតរបស់យើងអំពីអ្នករាល់គ្នា ទៅជាឥតប្រយោជន៍ក្នុងរឿងនេះឡើយ និងដើម្បីឲ្យអ្នករាល់គ្នាបានរៀបចំជាស្រេច ដូចដែលខ្ញុំបាននិយាយមែន
សូមចងចាំការនេះដែលថា អ្នកដែលសាបព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ហើយអ្នកដែលសាបព្រោះដោយសទ្ធា អ្នកនោះនឹងច្រូតបានដោយសទ្ធា។
មិនមែនថាខ្ញុំកំពុងរកអំណោយទេ គឺខ្ញុំរកផលផ្លែដែលកើនឡើងដល់គណនីរបស់អ្នករាល់គ្នាវិញ។