អ្នករាល់គ្នាក៏អាចចូលរួមជួយយើងបានដោយការអធិស្ឋាន ដើម្បីឲ្យមនុស្សជាច្រើនអរព្រះគុណដោយព្រោះយើង ចំពោះព្រះគុណដែលប្រទានមកយើង តាមរយៈការអធិស្ឋានរបស់មនុស្សជាច្រើន។
២ កូរិនថូស 9:12 - ព្រះគម្ពីរខ្មែរសាកល ដ្បិតការងារនៃការបម្រើនេះ មិនគ្រាន់តែបំពេញភាពខ្វះខាតរបស់វិសុទ្ធជនប៉ុណ្ណោះទេ គឺថែមទាំងចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះទៀតផង។ Khmer Christian Bible ព្រោះការឧបត្ថម្ភជំនួយនេះមិនត្រឹមតែបំពេញសេចក្ដីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះទេ គឺកាន់តែចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះជាម្ចាស់ទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតការប្រមូលជំនួយនេះ មិនត្រឹមតែផ្គត់ផ្គង់សេចក្តីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះ គឺថែមទាំងធ្វើឲ្យមានការអរព្រះគុណដល់ព្រះ កាន់តែចម្រើនហូរហៀរឡើងទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមុខងារប្រមូលប្រាក់នេះមិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើងទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្ដីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន អាល់គីតាប ដ្បិតមុខងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរគុណអុលឡោះកាន់តែច្រើនឡើងទៀតផង។ |
អ្នករាល់គ្នាក៏អាចចូលរួមជួយយើងបានដោយការអធិស្ឋាន ដើម្បីឲ្យមនុស្សជាច្រើនអរព្រះគុណដោយព្រោះយើង ចំពោះព្រះគុណដែលប្រទានមកយើង តាមរយៈការអធិស្ឋានរបស់មនុស្សជាច្រើន។
ដ្បិតដូចដែលទុក្ខលំបាករបស់ព្រះគ្រីស្ទកើនឡើងដល់យើងយ៉ាងណា ការកម្សាន្តចិត្តរបស់យើងក៏កើនឡើងតាមរយៈព្រះគ្រីស្ទយ៉ាងនោះដែរ។
ទាំងសូមយើងដោយពាក្យទទូចអង្វរយ៉ាងខ្លាំងនូវឯកសិទ្ធិរួមចំណែកក្នុងការងារបម្រើដល់វិសុទ្ធជន។
ខ្ញុំយល់ឃើញថា ត្រូវតែចាត់អេប៉ាប្រូឌីតឲ្យមករកអ្នករាល់គ្នា គាត់ជាបងប្អូន ជាអ្នករួមការងារ និងជាអ្នករួមប្រយុទ្ធជាមួយខ្ញុំ ទាំងជាអ្នកនាំសាររបស់អ្នករាល់គ្នា និងជាអ្នកផ្គត់ផ្គង់តម្រូវការរបស់ខ្ញុំ។
ប្រសិនបើអ្នកណាមានទ្រព្យសម្បត្តិខាងលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត ប៉ុន្តែបិទដួងចិត្តរបស់ខ្លួនចំពោះគេ តើសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះដូចម្ដេចកើត?