Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 9:13 - ព្រះគម្ពីរខ្មែរសាកល

13 ពួកគេ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ តាមរយៈ​ភស្តុតាង​នៃ​ការបម្រើ​នេះ ដោយព្រោះ​ការចុះចូល​របស់អ្នករាល់គ្នា​ចំពោះ​ពាក្យសារភាព​អំពី​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ និង​ដោយព្រោះ​ចិត្តទូលាយ​ក្នុង​ការចែកទាន​ដល់​ពួកគេ និង​មនុស្ស​ទាំងអស់​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 តាមរយៈ​ភស្ដុតាង​នៃ​ការ​ឧបត្ថម្ភ​នេះ​ ពួកគេ​នឹង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ចុះចូល​ចំពោះ​ការ​ប្រកាស​របស់​អ្នក​រាល់គ្នា​អំពី​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ និង​ដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ការ​បរិច្ចាគ​សម្រាប់​ពួកគេ​ និងមនុស្ស​ទាំង​អស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 តាម​រយៈ​ភស្តុតាង​នៃ​ការ​ជួយ​ឧបត្ថម្ភ​នេះ អ្នក​រាល់​គ្នា​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សម្ដែង​ឲ្យ​គេ​ឃើញ​ច្បាស់​ថា អ្នក​រាល់​គ្នា​ពិត​ជា​ចុះ​ចូល​តាម​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​មែន ហើយ​ដោយ​ព្រោះ​ចិត្ត​សទ្ធា​ដែល​អ្នក​រាល់​គ្នា​បាន​ចែកចាយ​ដល់​គេ និង​ដល់​មនុស្ស​ដទៃ​ទៀត​ទាំង​អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​គេ​យល់​តម្លៃ​នៃ​កិច្ចការ​ដែល​បងប្អូន​ធ្វើ​នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​បងប្អូន​សម្តែង​ឲ្យ​គេ​ឃើញ​ថា បងប្អូន​ពិត​ជា​ប្រតិបត្តិ​តាម​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ត​ដែល​បងប្អូន​ប្រកាស ហើយ​បងប្អូន​មាន​ចិត្ត​ទូលាយ ដោយ​យក​របស់​របរ​មក​ចែក​ជា​មួយ​ពួក​គេ និង​ជា​មួយ​មនុស្ស​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហើយ​ដោយ​គេ​ឃើញ​ភស្តុ‌តាង​ពី​ការ​ជំនួយ​នេះ នោះ​គេ​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សំដែង​ច្បាស់​ថា ខ្លួន​ជា​អ្នក​ចុះ​ចូល​តាម​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ពិត ហើយ​ដោយ​ព្រោះ​ការ​សទ្ធា ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​គេ នឹង​មនុស្ស​ទាំង​អស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពេល​គេ​យល់​តម្លៃ​នៃ​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ​នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ព្រោះ​បង​ប្អូន​សំដែង​ឲ្យ​គេ​ឃើញ​ថា បង​ប្អូន​ពិត​ជា​ប្រតិបត្តិ​តាម​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​ដែល​បង​ប្អូន​ប្រកាស ហើយ​បង​ប្អូន​មាន​ចិត្ដ​ទូលាយ ដោយ​យក​របស់​របរ​មក​ចែក​ជា​មួយ​ពួក​គេ និង​ជា​មួយ​មនុស្ស​ទាំង​អស់។

សូមមើលជំពូក ចម្លង




២ កូរិនថូស 9:13
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ថ្វាយ​តង្វាយអរព្រះគុណ គឺ​លើកតម្កើងសិរីរុងរឿង​ដល់​យើង ហើយ​តម្រង់​ផ្លូវ​របស់ខ្លួន​; យើង​នឹង​ធ្វើឲ្យ​អ្នកនោះ​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ”៕


ដូច្នេះ ចូរឲ្យ​ពន្លឺ​របស់អ្នករាល់គ្នា​ភ្លឺ​នៅមុខ​មនុស្ស​យ៉ាងនោះដែរ ដើម្បីឲ្យ​គេ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​។


នៅពេល​ឃើញ​ដូច្នេះ ហ្វូងមនុស្ស​ក៏​កោតខ្លាច ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដែល​បាន​ប្រទាន​សិទ្ធិអំណាច​បែបនេះ​ដល់​មនុស្ស។


“ហេតុអ្វីបានជា​អ្នករាល់គ្នា​ហៅ​ខ្ញុំ​ថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ ប៉ុន្តែ​មិន​ប្រព្រឹត្តតាម​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដូច្នេះ​?


ព្រះ​បិតា​របស់ខ្ញុំ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ដោយសារតែការនេះ គឺការដែល​អ្នករាល់គ្នា​បង្កើត​ផល​ជាច្រើន និង​ការដែល​អ្នករាល់គ្នា​ធ្វើជា​សិស្ស​របស់ខ្ញុំ​។


នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ស្ងៀម​ទៅ ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ថា​៖ “បើដូច្នេះ ព្រះ​បាន​ប្រទាន​ការកែប្រែចិត្ត​ដែល​នាំទៅរក​ជីវិត ឲ្យ​សាសន៍ដទៃ​ដែរ​ហ្ន៎​!”។


បន្ទាប់ពី​សម្លុតគំរាមថែមទៀត​ហើយ ពួកគេ​ក៏​ដោះលែង​អ្នកទាំងពីរ ដោយសារតែ​ប្រជាជន​។ ពួកគេ​រកមិនឃើញមធ្យោបាយ​ដាក់ទោស​អ្នកទាំងពីរ​ទេ ពីព្រោះ​មនុស្ស​ទាំងអស់​កំពុង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ចំពោះ​អ្វី​ដែល​បាន​កើតឡើង​។


ប៉ុន្តែ​មនុស្ស​ទាំងអស់​មិន​បាន​ស្ដាប់បង្គាប់​ដំណឹងល្អ​ទេ ដូចដែល​អេសាយ​បាន​ថ្លែងថា​: “ព្រះអម្ចាស់​អើយ តើ​នរណា​បាន​ជឿ​ដំណឹង​របស់យើងខ្ញុំ​?”។


បើសិនជា​អ្នក​ជំរុញទឹកចិត្ត ក៏​ចូរ​ជំរុញទឹកចិត្ត​; អ្នក​ដែល​ចែកទាន ក៏ចូរធ្វើ​ដោយ​ចិត្តទូលាយ​; អ្នក​ដែល​នាំមុខ ក៏ចូរធ្វើ​ដោយ​ចិត្តខ្នះខ្នែង​; អ្នក​ដែល​មេត្តា ក៏ចូរធ្វើ​ដោយ​ចិត្តរីករាយ​ចុះ​។


គឺឲ្យ​បាន​ស្រោចស្រង់​ពី​ពួក​អ្នក​មិនព្រមជឿ​នៅ​យូឌា និង​ឲ្យ​ការងារបម្រើ​របស់ខ្ញុំ​សម្រាប់​យេរូសាឡិម បានជា​ទីពេញចិត្ត​ដល់​វិសុទ្ធជន


ប៉ុន្តែ​ឥឡូវនេះ​ត្រូវបាន​បើកសម្ដែង ហើយ​ត្រូវបាន​សម្ដែងឲ្យស្គាល់​តាមរយៈ​គម្ពីរ​ព្យាការី ស្របតាម​បទបញ្ជា​របស់​ព្រះ​ដ៏អស់កល្បជានិច្ច ដើម្បីឲ្យ​ប្រជាជាតិ​ទាំងអស់​ស្ដាប់បង្គាប់​ដោយសារតែ​ជំនឿ​——


និង​បំផ្លាញ​អស់ទាំង​អំនួត​ដែល​លើកខ្លួនឡើង​ទាស់នឹង​ចំណេះដឹង​របស់​ព្រះ ហើយ​ចាប់​គ្រប់ទាំង​គំនិត​ជាឈ្លើយសឹក​ដើម្បីឲ្យ​ស្ដាប់បង្គាប់​ព្រះ​គ្រីស្ទ


កាល​ខ្ញុំ​បាន​ទៅ​ទ្រអាស​ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ ទោះបីជា​ទ្វារ​បាន​បើក​ឲ្យ​ខ្ញុំ​ក្នុង​ព្រះអម្ចាស់​ហើយ​ក៏ដោយ


ទាំង​សូម​យើង​ដោយ​ពាក្យទទូចអង្វរ​យ៉ាងខ្លាំង​នូវ​ឯកសិទ្ធិ​រួមចំណែក​ក្នុង​ការងារបម្រើ​ដល់​វិសុទ្ធជន​។


ហើយ​ពួកគេ​នឹករលឹក​អ្នករាល់គ្នា ទាំង​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា ដោយព្រោះ​ព្រះគុណ​ដ៏​ប្រសើរហួសវិស័យ​របស់​ព្រះ ស្ថិត​នៅលើ​អ្នករាល់គ្នា​។


ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយព្រោះ​ខ្ញុំ​៕


ចូរ​ប្រយុទ្ធ​ក្នុង​ការប្រយុទ្ធ​ដ៏ល្អ​នៃ​ជំនឿ ចូរ​ចាប់​ជីវិតអស់កល្បជានិច្ច​ឲ្យបាន​។ អ្នក​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ និង​ដើម្បី​សារភាព​ពាក្យសារភាព​ដ៏ល្អ នៅមុខ​សាក្សី​ជាច្រើន​។


នៅចំពោះ​ព្រះ​ដែល​ប្រទានជីវិត​ដល់​របស់​សព្វសារពើ និង​នៅចំពោះ​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែល​ធ្វើបន្ទាល់​ជា​ពាក្យសារភាព​ដ៏ល្អ​នៅមុខ​ប៉ុនទាស​ពីឡាត់ ខ្ញុំ​សូម​បង្គាប់​អ្នក​ថា


ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាព​នៃ​សេចក្ដីសង្ឃឹម​ដោយ​ឥតរង្គើ​ឡើយ ដ្បិត​ព្រះអង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះត្រង់​។


កុំ​ភ្លេច​ការធ្វើល្អ និង​ការចែកទាន ដ្បិត​យញ្ញបូជា​បែបនេះ​ហើយ ដែល​ព្រះ​សព្វព្រះហឫទ័យ​។


ដូច្នេះ បងប្អូន​ដ៏វិសុទ្ធ​ដែលជា​គូកន​ក្នុង​ការត្រាស់ហៅ​នៃស្ថានសួគ៌​អើយ​! ចូរ​ពិចារណា​អំពី​ទូត និង​មហាបូជាចារ្យ​នៃ​ពាក្យសារភាពជំនឿ​របស់យើង គឺ​ព្រះយេស៊ូវ​។


ដូច្នេះ ដោយ​យើង​មាន​មហាបូជាចារ្យ​ដ៏ធំឧត្ដម​ដែល​បាន​យាងកាត់​មេឃ​រួចហើយ គឺ​ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ នោះ​ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាពជំនឿ


នៅពេល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ហើយ ព្រះអង្គ​បាន​ក្លាយជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


ប្រសិនបើ​អ្នកណា​និយាយ ត្រូវ​និយាយ​ស្របតាម​ព្រះបន្ទូល​របស់​ព្រះ​; ប្រសិនបើ​អ្នកណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ​ប្រទានឲ្យ ដើម្បីឲ្យ​ព្រះ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ក្នុង​គ្រប់ការទាំងអស់ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។ សូមឲ្យ​សិរីរុងរឿង និង​ព្រះចេស្ដា មាន​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម