អ្វីដែលគួរឲ្យប្រាថ្នាចង់បានក្នុងមនុស្ស គឺភាពស្មោះត្រង់របស់អ្នកនោះ ហើយអ្នកក្រីក្រប្រសើរជាងមនុស្សភូតភរ។
២ កូរិនថូស 8:12 - ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រសិនបើមានចិត្តសង្វាត នោះជាទីគាប់ព្រះហឫទ័យហើយ គឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនគ្មាននោះទេ។ Khmer Christian Bible ដ្បិតបើមានចិត្តសង្វាតមែន នោះអាចទទួលយកបានហើយ គឺតាមអ្វីដែលអ្នកនោះមាន មិនមែនតាមអ្វីដែលអ្នកនោះគ្មានទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើសិនជាប្រុងប្រៀបនឹងធ្វើហើយ នោះព្រះទ្រង់ទទួលអ្នកតាមដែលមាន មិនមែនតាមដែលគ្មាននោះទេ អាល់គីតាប កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ចិត្តអុលឡោះ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។ |
អ្វីដែលគួរឲ្យប្រាថ្នាចង់បានក្នុងមនុស្ស គឺភាពស្មោះត្រង់របស់អ្នកនោះ ហើយអ្នកក្រីក្រប្រសើរជាងមនុស្សភូតភរ។
“អ្នកដែលទទួលពីរឋាឡាន់ក៏ចូលមកជិតដែរ ហើយនិយាយថា: ‘លោកម្ចាស់ លោកបានប្រគល់ពីរឋាឡាន់ឲ្យខ្ញុំ មើល៍! ខ្ញុំចំណេញបានពីរឋាឡាន់ទៀត’។
អ្នកដែលស្មោះត្រង់នឹងការតូចបំផុត ក៏ស្មោះត្រង់នឹងការជាច្រើន ហើយអ្នកដែលទុច្ចរិតនឹងការតូចបំផុត ក៏ទុច្ចរិតនឹងការជាច្រើនដែរ។
ដូច្នេះឥឡូវនេះ ចូរបង្ហើយការនេះចុះ។ ដូចដែលអ្នករាល់គ្នាមានចិត្តសង្វាតចង់ធ្វើយ៉ាងណា ចូរឲ្យបង្ហើយយ៉ាងនោះ តាមអ្វីដែលអ្នករាល់គ្នាមានចុះ។
នេះមិនមែនដើម្បីឲ្យអ្នកឯទៀតធូរស្បើយ ហើយឲ្យអ្នករាល់គ្នាវេទនាទេ គឺដើម្បីឲ្យស្មើគ្នាវិញ។
មិនគ្រាន់តែប៉ុណ្ណោះទេ គាត់ត្រូវក្រុមជំនុំទាំងឡាយជ្រើសរើសឲ្យរួមដំណើរជាមួយយើងក្នុងការងារសប្បុរសធម៌នេះដែលយើងកំពុងបម្រើ ដើម្បីជាសិរីរុងរឿងរបស់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញចិត្តសង្វាតរបស់យើង។
ម្នាក់ៗត្រូវឲ្យ ដូចដែលបានសម្រេចក្នុងចិត្តហើយ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់អ្នកដែលឲ្យដោយចិត្តរីករាយ។
ចូរឲ្យអ្នករាល់គ្នាម្នាក់ៗបម្រើគ្នាទៅវិញទៅមកតាមអំណោយទានដែលខ្លួនបានទទួល ក្នុងនាមជាមេការដ៏ល្អនៃព្រះគុណផ្សេងៗរបស់ព្រះ។