ខ្ញុំជាមនុស្សវេទនាណាស់! តើនរណានឹងស្រោចស្រង់ខ្ញុំពីរូបកាយនៃសេចក្ដីស្លាប់នេះបាន?
២ កូរិនថូស 5:2 - ព្រះគម្ពីរខ្មែរសាកល តាមពិត យើងតែងតែថ្ងូរនៅក្នុងលំនៅនេះ ដោយចង់ស្លៀកពាក់លំនៅរបស់យើងពីស្ថានសួគ៌យ៉ាងខ្លាំង។ Khmer Christian Bible ដ្បិតនៅក្នុងលំនៅនេះ យើងថ្ងូរចង់ពាក់លំនៅរបស់យើងដែលមកពីស្ថានសួគ៌នោះណាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនៅក្នុងជម្រកនេះ យើងតែងតែថ្ងូរ ដោយសង្វាតចង់បានលំនៅរបស់យើងដែលមកពីស្ថានសួគ៌ មកស្លៀកពាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ យើងតែងតែត្អូញត្អែរសង្វាតចង់បានរូបកាយសួគ៌មកគ្របពីលើរូបកាយនេះថែមទៀត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនៅក្នុងត្រសាលនេះ យើងខ្ញុំតែងតែថ្ងូរ ដោយសង្វាតនឹងចង់ប្រដាប់ខ្លួន ដោយទីលំនៅរបស់យើងខ្ញុំ ជាទីលំនៅដែលមកពីស្ថានសួគ៌ណាស់ អាល់គីតាប ឥឡូវនេះ យើងតែងតែត្អូញត្អែរសង្វាតចង់បានរូបកាយសូរ៉កាមកគ្របពីលើរូបកាយនេះថែមទៀត |
ខ្ញុំជាមនុស្សវេទនាណាស់! តើនរណានឹងស្រោចស្រង់ខ្ញុំពីរូបកាយនៃសេចក្ដីស្លាប់នេះបាន?
មិនគ្រាន់តែប៉ុណ្ណោះទេ សូម្បីតែខ្លួនយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរនៅក្នុងខ្លួនដែរ ដោយទន្ទឹងរង់ចាំភាពជាកូន គឺការប្រោសលោះនៃរូបកាយរបស់យើង។
មើល៍! ខ្ញុំសូមប្រាប់អាថ៌កំបាំងមួយដល់អ្នករាល់គ្នា គឺថា យើងទាំងអស់គ្នានឹងមិនដេកលក់ទេ គឺយើងទាំងអស់គ្នានឹងត្រូវបានផ្លាស់ប្រែវិញ
ខ្ញុំជាប់គំនាបទាំងសងខាង គឺប្រាថ្នាចង់ចាកចេញទៅនៅជាមួយព្រះគ្រីស្ទ ដ្បិតការនេះប្រសើរជាងខ្លាំងណាស់