ហើយស្នាក់នៅជាមួយពួកគេ ទាំងធ្វើការជាមួយផង ដោយសារពួកគេមានមុខរបរដូចគាត់ គឺពួកគេជាជាងធ្វើរោងដែរ។
២ កូរិនថូស 12:13 - ព្រះគម្ពីរខ្មែរសាកល ក្រៅពីការដែលខ្លួនខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នា តើមានអ្វីធ្វើឲ្យអ្នករាល់គ្នាអន់ជាងក្រុមជំនុំឯទៀតៗ? សូមអត់ទោសឲ្យខ្ញុំចំពោះការអយុត្តិធម៌នេះផង! Khmer Christian Bible តើអ្នករាល់គ្នាមានអ្វីអន់ជាងក្រុមជំនុំផ្សេងទៀតក្រៅពីការដែលខ្លួនខ្ញុំមិនមែនជាបន្ទុកដល់អ្នករាល់គ្នានោះ? សូមលើកលែងទោសឲ្យខ្ញុំចំពោះកំហុសនេះផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នករាល់គ្នាមានអ្វីអន់ជាងក្រុមជំនុំឯទៀតៗ ក្រៅតែពីខ្លួនខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នានោះ? សូមអត់ទោសកំហុសនេះឲ្យខ្ញុំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនមិនបានទទួលអ្វីតិចជាងក្រុមជំនុំឯទៀតៗនោះឡើយ វៀរលែងតែខ្ញុំមិនដែលបានធ្វើជាបន្ទុកដល់បងប្អូនប៉ុណ្ណោះ សូមបងប្អូនអភ័យទោសឲ្យខ្ញុំចំពោះភាពអយុត្ដិធម៌នេះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នករាល់គ្នាបានចាញ់ពួកជំនុំឯទៀតទាំងប៉ុន្មានយ៉ាងណាខ្លះ លើកចេញតែការដែលខ្ញុំមិនឲ្យអ្នកណាព្រួយនឹងខ្ញុំ សូមអត់ទោសសេចក្ដីកំហុសនេះឲ្យខ្ញុំផង។ អាល់គីតាប បងប្អូនមិនបានទទួលអ្វីតិចជាងក្រុមជំអះឯទៀតៗនោះឡើយ វៀរលែងតែខ្ញុំមិនដែលបានធ្វើជាបន្ទុកដល់បងប្អូនប៉ុណ្ណោះ សូមបងប្អូនអភ័យទោសឲ្យខ្ញុំចំពោះភាពអយុត្ដិធម៌នេះផង។ |
ហើយស្នាក់នៅជាមួយពួកគេ ទាំងធ្វើការជាមួយផង ដោយសារពួកគេមានមុខរបរដូចគាត់ គឺពួកគេជាជាងធ្វើរោងដែរ។
ប្រសិនបើអ្នកឯទៀតមានសិទ្ធិនេះលើអ្នករាល់គ្នា តើយើងគ្មានសិទ្ធិលើសជាងគេទៅទៀតទេឬ? យ៉ាងណាមិញ យើងមិនប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងទ្រាំនឹងការទាំងអស់ ដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រីស្ទឡើយ។
មើល៍! នេះជាលើកទីបីហើយ ដែលខ្ញុំបានរៀបចំខ្លួនដើម្បីមករកអ្នករាល់គ្នា ហើយខ្ញុំនឹងមិនធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ ពីព្រោះខ្ញុំមិនប្រាថ្នាចង់បានអ្វីពីអ្នករាល់គ្នាឡើយ គឺប្រាថ្នាចង់បានអ្នករាល់គ្នាវិញ។ ដ្បិតមិនមែនកូនៗទេ ដែលត្រូវតែប្រមូលទុកសម្រាប់ឪពុកម្ដាយ គឺឪពុកម្ដាយវិញ ដែលត្រូវតែប្រមូលទុកសម្រាប់កូនៗ។