អ្វីដែលមនុស្សអាក្រក់ភ័យខ្លាច ការនោះនឹងធ្លាក់មកលើពួកគេ រីឯបំណងប្រាថ្នារបស់មនុស្សសុចរិត នឹងត្រូវបានប្រទានឲ្យ។
១ យ៉ូហាន 5:15 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើយើងបានដឹងថា ព្រះអង្គសណ្ដាប់យើងនូវអ្វីក៏ដោយដែលយើងទូលសុំ នោះយើងក៏ដឹងថា យើងទទួលបានអ្វីដែលយើងបានទូលសុំពីព្រះអង្គរួចស្រេចទៅហើយ។ Khmer Christian Bible បើយើងដឹងថា ព្រះអង្គស្ដាប់យើងគ្រប់អ្វីដែលយើងសូម នោះយើងក៏ដឹងដែរថា យើងបានអ្វីដែលយើងសូមពីព្រះអង្គហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់យើង ទោះបីយើងទូលសូមអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសូមនោះរួចហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ។ អាល់គីតាប បើយើងដឹងថាទ្រង់ស្តាប់យើង ទោះបីយើងសូមអ្វីពីទ្រង់ក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងសូមនោះរួចហើយ។ |
អ្វីដែលមនុស្សអាក្រក់ភ័យខ្លាច ការនោះនឹងធ្លាក់មកលើពួកគេ រីឯបំណងប្រាថ្នារបស់មនុស្សសុចរិត នឹងត្រូវបានប្រទានឲ្យ។
ព្រះយេហូវ៉ានៅឆ្ងាយពីមនុស្សអាក្រក់ ប៉ុន្តែព្រះអង្គទ្រង់សណ្ដាប់ពាក្យអធិស្ឋានរបស់មនុស្សសុចរិត។
ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាអធិស្ឋាន ហើយទូលសុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយនោះនឹងបានសម្រេចដល់អ្នករាល់គ្នា។