“អ្នករាល់គ្នាមានពរហើយ នៅពេលគេត្មះតិះដៀល បៀតបៀន និងនិយាយអាក្រក់គ្រប់យ៉ាងដោយភូតភរទាស់នឹងអ្នករាល់គ្នា ដោយសារតែខ្ញុំ។
១ ពេត្រុស 4:15 - ព្រះគម្ពីរខ្មែរសាកល កុំឲ្យមានអ្នកណាក្នុងចំណោមអ្នករាល់គ្នា រងទុក្ខក្នុងនាមជាឃាតករ ជាចោរលួច ជាមនុស្សធ្វើអាក្រក់ ឬជាអ្នកជ្រៀតជ្រែករឿងអ្នកដទៃឡើយ Khmer Christian Bible ដូច្នេះ កុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាត្រូវរងទុក្ខដោយព្រោះតែជាឃាតករ ជាចោរ ជាអ្នកប្រព្រឹត្ដអាក្រក់ ឬជាអ្នកជ្រៀតជ្រែកបញ្ហារបស់អ្នកដទៃឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់រងទុក្ខ ដោយព្រោះសម្លាប់គេ លួចគេ ធ្វើការអាក្រក់ ឬចូលដៃក្នុងរឿងរបស់អ្នកដទៃឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមបងប្អូន សូមកុំឲ្យមាននរណាម្នាក់រងទុក្ខលំបាក ព្រោះបានសម្លាប់គេ លួចគេ ប្រព្រឹត្តអំពើអាក្រក់ ឬឡូកឡំក្នុងរឿងរ៉ាវរបស់អ្នកដទៃឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំបីឲ្យអ្នករាល់គ្នាណាមួយរងទុក្ខទោស ដោយព្រោះសំឡាប់គេ ឬលួចគេ ឬធ្វើការអាក្រក់ ឬសៀតចូលក្នុងការរបស់អ្នកដទៃឡើយ អាល់គីតាប ក្នុងចំណោមបងប្អូន សូមកុំឲ្យមាននរណាម្នាក់រងទុក្ខលំបាក ព្រោះបានសម្លាប់គេ លួចគេ ប្រព្រឹត្ដអំពើអាក្រក់ ឬឡូកឡំក្នុងរឿងរ៉ាវរបស់អ្នកដទៃឡើយ។ |
“អ្នករាល់គ្នាមានពរហើយ នៅពេលគេត្មះតិះដៀល បៀតបៀន និងនិយាយអាក្រក់គ្រប់យ៉ាងដោយភូតភរទាស់នឹងអ្នករាល់គ្នា ដោយសារតែខ្ញុំ។
ព្រមទាំងកំណត់មហិច្ឆតារស់នៅយ៉ាងស្ងប់ស្ងៀម កុំចេះដឹងរឿងគេ ហើយធ្វើការដោយដៃអ្នករាល់គ្នាផ្ទាល់ ដូចដែលយើងបានបង្គាប់អ្នករាល់គ្នារួចហើយ
ដ្បិតយើងបានឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារស់នៅដោយគ្មានរបៀបវិន័យ គឺមិនធ្វើការអ្វីសោះ តែជ្រៀតជ្រែករឿងអ្នកដទៃវិញ។
លើសពីនេះទៅទៀត ពួកនាងចេះធ្វើជាមនុស្សខ្ជិល ទាំងដើរចុះឡើងពីផ្ទះមួយទៅផ្ទះមួយ ហើយមិនគ្រាន់តែខ្ជិលប៉ុណ្ណោះទេ គឺថែមទាំងនិយាយដើម និងជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំងនិយាយអ្វីដែលមិនគួរនិយាយទៀតផង។
សម្រាប់ដំណឹងល្អនេះឯង ដែលខ្ញុំរងទុក្ខលំបាក រហូតដល់ជាប់ច្រវាក់ដូចឧក្រិដ្ឋជន យ៉ាងណាមិញ ព្រះបន្ទូលរបស់ព្រះមិនបានជាប់ចំណងទេ។
ប៉ុន្តែទោះបីជាអ្នករាល់គ្នាត្រូវរងទុក្ខដោយសារតែសេចក្ដីសុចរិតក៏ដោយ ក៏អ្នករាល់គ្នាមានពរហើយ។កុំខ្លាចអ្វីដែលគេភ័យខ្លាចនោះឡើយ ហើយក៏កុំមានអំពល់ដែរ
ជាការពិត ប្រសិនបើជាបំណងព្រះហឫទ័យរបស់ព្រះ ការរងទុក្ខដោយសារធ្វើល្អ ប្រសើរជាងការរងទុក្ខដោយសារធ្វើអាក្រក់។