Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 3:17 - ព្រះគម្ពីរខ្មែរសាកល

17 ជាការពិត ប្រសិនបើ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ ការ​រងទុក្ខ​ដោយសារ​ធ្វើល្អ ប្រសើរ​ជាង​ការ​រងទុក្ខ​ដោយសារ​ធ្វើអាក្រក់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដ្បិត​បើ​ជា​បំណង​របស់​ព្រះជាម្ចាស់​មែន​ នោះ​ស៊ូ​រងទុក្ខ​ដោយ​ព្រោះ​ប្រព្រឹត្ដ​ល្អ​ ប្រសើរ​ជាង​ប្រព្រឹត្ដ​អាក្រក់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ប្រសិន‌បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ទុក្ខ​ដោយ​ព្រោះ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 សូវ​រង‌ទុក្ខ​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់ ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​បើ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ដោយ​ព្រោះ​ការ​ល្អ​ជា​ជាង​ការ​អាក្រក់

សូមមើលជំពូក ចម្លង

អាល់គីតាប

17 សូវ​រង‌ទុក្ខ​ដោយ​ប្រព្រឹត្ដ​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ដ​អំពើ​អាក្រក់ ប្រសិន​បើ​អុលឡោះ​គាប់​ចិត្ត​យ៉ាង​នេះ។

សូមមើលជំពូក ចម្លង




១ ពេត្រុស 3:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​យាង​ទៅមុខ​បន្តិច ក៏​ក្រាប​ព្រះភក្ត្រ​ដល់ដី ហើយ​អធិស្ឋាន​ថា​៖“ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​អាច សូមឲ្យ​ពែង​នេះ​ចេញផុត​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​មិនមែន​តាមដែល​ទូលបង្គំ​ប្រាថ្នា​ទេ គឺ​តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​វិញ”។


ព្រះយេស៊ូវ​យាង​ចេញទៅ​ម្ដងទៀត​ជាលើកទីពីរ ហើយ​អធិស្ឋាន​ថា​៖“ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​ពែង​នេះ​មិនអាច​ចេញផុតទៅ​បាន​លើកលែងតែ​ទូលបង្គំ​ត្រូវ​ផឹក សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​ចុះ​!”។


គាត់​លា​ពួកគេ ទាំង​និយាយថា​៖ “​ខ្ញុំ​នឹង​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ​ម្ដងទៀត ប្រសិនបើ​ព្រះ​សព្វព្រះហឫទ័យ”។ រួច​គាត់​ក៏​ចុះសំពៅ​ពី​អេភេសូរ​ទៅ​។


ដោយ​ប៉ូល​មិន​យល់ព្រម យើង​ក៏​ស្ងៀម​ទៅ ហើយ​និយាយថា​៖ “សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​បាន​សម្រេច​ចុះ”។


ដោយហេតុនេះ អ្នករាល់គ្នា​ក៏​ត្រេកអរយ៉ាងខ្លាំង ទោះបីជា​ឥឡូវនេះ អ្នករាល់គ្នា​ត្រូវតែ​ព្រួយចិត្ត​មួយរយៈ ដោយសារតែ​ការសាកល្បង​ផ្សេងៗ​ក៏ដោយ


ដ្បិត​នេះ​ហើយ ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺឲ្យ​ធ្វើល្អ​ដើម្បី​បិទមាត់​នៃ​ភាពអវិជ្ជា​របស់​មនុស្ស​ល្ងង់​។


ពោលគឺ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តបាប ក៏​ត្រូវគេ​វាយ ហើយ​ស៊ូទ្រាំ តើ​មាន​អ្វី​គួរឲ្យសរសើរ​? ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តល្អ ក៏​រងទុក្ខលំបាក ហើយ​ស៊ូទ្រាំ នោះ​ទើប​ជា​ការគួរឲ្យសរសើរ​នៅចំពោះ​ព្រះ​។


ប៉ុន្តែ​ទោះបីជា​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​ដោយសារតែ​សេចក្ដីសុចរិត​ក៏ដោយ ក៏​អ្នករាល់គ្នា​មានពរ​ហើយ​។កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏កុំ​មានអំពល់​ដែរ


កុំឲ្យ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា រងទុក្ខ​ក្នុងនាមជា​ឃាតករ ជា​ចោរលួច ជា​មនុស្សធ្វើអាក្រក់ ឬ​ជា​អ្នកជ្រៀតជ្រែករឿងអ្នកដទៃ​ឡើយ


ដោយហេតុនេះ អ្នក​ដែល​រងទុក្ខ​ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ត្រូវ​ផ្ទុកផ្ដាក់​ព្រលឹង​របស់​ខ្លួន​នឹង​ព្រះអាទិករ​ដ៏ស្មោះត្រង់ ដោយ​ការធ្វើល្អ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម