ទាំងកាន់ខ្ជាប់នូវជំនឿ និងសតិសម្បជញ្ញៈត្រឹមត្រូវផង។ មានអ្នកខ្លះបោះបង់ចោលសេចក្ដីទាំងនេះ បណ្ដាលឲ្យលិចសំពៅនៃជំនឿ។
១ ធីម៉ូថេ 3:9 - ព្រះគម្ពីរខ្មែរសាកល ទាំងកាន់ខ្ជាប់នូវអាថ៌កំបាំងនៃជំនឿដោយសតិសម្បជញ្ញៈបរិសុទ្ធ។ Khmer Christian Bible គាត់ត្រូវកាន់តាមអាថ៌កំបាំងរបស់ជំនឿដោយមនសិការបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវប្រកាន់ខ្ជាប់តាមអាថ៌កំបាំងរបស់ជំនឿ ដោយមនសិការស្អាតបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ត្រូវកាន់តាមជំនឿ ដែលព្រះជាម្ចាស់បានសម្តែងឲ្យស្គាល់ ដោយមនសិការបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវជាអ្នកកាន់តាមសេចក្ដីអាថ៌កំបាំងរបស់សេចក្ដីជំនឿ ដោយបញ្ញាចិត្តដ៏ស្អាត អាល់គីតាប គាត់ត្រូវកាន់តាមជំនឿ ដែលអុលឡោះបានសំដែងឲ្យស្គាល់ ដោយមនសិការបរិសុទ្ធ។ |
ទាំងកាន់ខ្ជាប់នូវជំនឿ និងសតិសម្បជញ្ញៈត្រឹមត្រូវផង។ មានអ្នកខ្លះបោះបង់ចោលសេចក្ដីទាំងនេះ បណ្ដាលឲ្យលិចសំពៅនៃជំនឿ។
គោលបំណងនៃសេចក្ដីបង្គាប់នេះ គឺសេចក្ដីស្រឡាញ់ដែលចេញពីចិត្តបរិសុទ្ធ ពីសតិសម្បជញ្ញៈត្រឹមត្រូវ និងពីជំនឿឥតពុតត្បុត។
ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់អាថ៌កំបាំងនៃការគោរពព្រះ ជាការធំឧត្ដម គឺ ព្រះបានលេចមកក្នុងសាច់ឈាម ត្រូវបានបញ្ជាក់ថាសុចរិតដោយព្រះវិញ្ញាណ ត្រូវបានឃើញដោយបណ្ដាទូតសួគ៌ ត្រូវបានប្រកាសក្នុងបណ្ដាប្រជាជាតិ ត្រូវបានជឿក្នុងពិភពលោក ហើយត្រូវបានទទួលឡើងក្នុងសិរីរុងរឿង៕