១ កូរិនថូស 7:26 - ព្រះគម្ពីរខ្មែរសាកល ដោយសារតែទុក្ខលំបាកដែលមាននៅសព្វថ្ងៃនេះ ខ្ញុំគិតថា ជាការល្អដែលមនុស្សរក្សាសភាពដែលខ្លួនមាន។ Khmer Christian Bible ខ្ញុំគិតដូច្នេះថា ដែលមនុស្សនៅបែបនេះនោះល្អហើយ ដោយព្រោះការលំបាកនាពេលបច្ចុប្បន្ន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំយល់ឃើញថា ដោយព្រោះស្ថានភាពតឹងតែងសព្វថ្ងៃនេះ នោះបើអ្នកនៅបែបនេះ ជាការប្រសើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំយល់ឃើញថា បើគ្មានគូស្រករដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមានភាពដូច្នេះប្រសើរមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដោយព្រោះគ្រាលំបាកនេះ ខ្ញុំស្មានជាយ៉ាងនេះបានស្រួល គឺថាគួរឲ្យមនុស្សនៅតែដដែលវិញ អាល់គីតាប ខ្ញុំយល់ឃើញថា បើគ្មានគូស្រករដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមានភាពដូច្នេះប្រសើរមែន។ |
នៅគ្រានោះ វេទនាហើយ! ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅកូន ដ្បិតនឹងមានទុក្ខលំបាកយ៉ាងខ្លាំងនៅលើផែនដីនេះ ហើយនឹងមានព្រះពិរោធស្ថិតនៅលើប្រជាជននេះ។
ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកនោះ អ្នករាល់គ្នាបានសរសេរថា៖ “ជាការល្អដែលមនុស្សប្រុសមិនប៉ះពាល់មនុស្សស្រី”។
តើអ្នកជាប់ចំណងនឹងប្រពន្ធឬ? កុំឲ្យរកផ្ដាច់ចំណងពីនាងឡើយ។ តើអ្នកមិនជាប់ចំណងនឹងប្រពន្ធឬ? កុំឲ្យរកប្រពន្ធឡើយ។
ប៉ុន្តែទោះបីជាអ្នករៀបការ ក៏មិនមែនប្រព្រឹត្តបាបទេ ហើយទោះបីជាស្ត្រីព្រហ្មចារីរៀបការ ក៏មិនមែនថាប្រព្រឹត្តបាបដែរ។ យ៉ាងណាមិញ អ្នកដែលរៀបការនឹងជួបទុក្ខវេទនាក្នុងជីវិត ដូច្នេះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីការនេះ។
ខ្ញុំសូមប្រាប់ពួកអ្នកគ្មានប្រពន្ធ និងពួកស្ត្រីមេម៉ាយថា ប្រសិនបើពួកគេនៅដដែលដូចខ្ញុំ នោះជាការល្អសម្រាប់ពួកគេ។
កុំឲ្យរំជួលចិត្តភ្លាម ឬភ័យស្លន់ស្លោឡើយ មិនថាដោយសារតែវិញ្ញាណក្ដី ដោយសារតែពាក្យសម្ដីក្ដី ឬដោយសារតែសំបុត្រទំនងជាមកពីយើងក្ដី ដែលថាថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយ។
ដ្បិតពេលកំណត់មកដល់ហើយ ដើម្បីឲ្យការជំនុំជម្រះចាប់ផ្ដើមពីដំណាក់របស់ព្រះ ហើយប្រសិនបើចាប់ផ្ដើមពីយើង ចុះចុងបញ្ចប់របស់ពួកអ្នកដែលមិនព្រមជឿដំណឹងល្អរបស់ព្រះ តើនឹងទៅជាយ៉ាងណា?