រួចគាត់ជូនដំណើរបងប្អូនរបស់គាត់។ នៅពេលពួកគេចេញដំណើរទៅ គាត់ប្រាប់ពួកគេថា៖ “កុំឈ្លោះប្រកែកគ្នាតាមផ្លូវឡើយ”។
១ កូរិនថូស 6:6 - ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ បងប្អូនប្ដឹងផ្ដល់នឹងបងប្អូន ហើយធ្វើដូច្នេះនៅចំពោះអ្នកមិនជឿថែមទៀត! Khmer Christian Bible គឺបងប្អូនប្ដឹងផ្ដល់បងប្អូនឯង ហើយនៅចំពោះមុខអ្នកមិនជឿទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទុយទៅវិញ បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿទៀតផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿថែមទៀតផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាពួកបងប្អូនកើតក្តីនឹងគ្នា ហើយនៅមុខពួកអ្នកដែលមិនជឿផងដូច្នេះ អាល់គីតាប បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿថែមទៀតផង! |
រួចគាត់ជូនដំណើរបងប្អូនរបស់គាត់។ នៅពេលពួកគេចេញដំណើរទៅ គាត់ប្រាប់ពួកគេថា៖ “កុំឈ្លោះប្រកែកគ្នាតាមផ្លូវឡើយ”។
នៅថ្ងៃបន្ទាប់ លោកប្រទះឃើញពួកគេកំពុងឈ្លោះគ្នា ក៏សម្រុះសម្រួលពួកគេដោយនិយាយថា: ‘អ្នកអើយ! ពួកអ្នកជាបងប្អូនរួមជាតិ ហេតុអ្វីបានជាធ្វើបាបគ្នា?’។
ក្នុងចំណោមអ្នករាល់គ្នា កាលណាមានបញ្ហាជាមួយអ្នកឯទៀត តើមានអ្នកខ្លះហ៊ានប្ដឹងនៅចំពោះមនុស្សទុច្ចរិត គឺមិនប្ដឹងនៅចំពោះវិសុទ្ធជនឬ?
ដូច្នេះ ការដែលអ្នករាល់គ្នាប្ដឹងផ្ដល់គ្នានោះ ជាការបរាជ័យទាំងស្រុងសម្រាប់អ្នករាល់គ្នារួចទៅហើយ។ ម្ដេចក៏អ្នករាល់គ្នាមិនសុខចិត្តរងការអយុត្តិធម៌នោះវិញ? ម្ដេចក៏អ្នករាល់គ្នាមិនសុខចិត្តរងការកេងបន្លំវិញ?
កុំទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ។ តើមានការរួមចំណែកអ្វីរវាងសេចក្ដីសុចរិត និងការឥតច្បាប់? ឬមានការប្រកបគ្នាអ្វីរវាងពន្លឺ និងសេចក្ដីងងឹត?
តើមានការស្របគ្នាអ្វីរវាងព្រះគ្រីស្ទ និងបេលាល? តើមានទំនាក់ទំនងអ្វីរវាងអ្នកជឿ និងអ្នកមិនជឿ?
ប្រសិនបើអ្នកណាមិនគិតគូរដល់សាច់ញាតិរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះបានបដិសេធជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។