ដ្បិត ឱព្រះអើយ ព្រះអង្គបានពិសោធយើងខ្ញុំ ព្រះអង្គបានបន្សុទ្ធយើងខ្ញុំ ដូចបន្សុទ្ធប្រាក់!
១ កូរិនថូស 3:15 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើកិច្ចការរបស់អ្នកណាត្រូវឆេះអស់ អ្នកនោះនឹងខាតបង់ រីឯខ្លួនអ្នកនោះនឹងបានសង្គ្រោះ ប៉ុន្តែនឹងបានដូចជាឆ្លងកាត់ភ្លើងដែរ។ Khmer Christian Bible បើកិច្ចការរបស់អ្នកណាម្នាក់ត្រូវឆេះអស់ អ្នកនោះនឹងត្រូវខាតបង់វិញ ប៉ុន្ដែខ្លួនគាត់នឹងទទួលបានសេចក្ដីសង្គ្រោះដូចជាទើបឆ្លងកាត់ភ្លើងដូច្នេះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើកិច្ចការនោះត្រូវឆេះ អ្នកនោះនឹងត្រូវខាត តែខ្លួនអ្នកនោះនឹងបានរួចជីវិត ប៉ុន្តែ នឹងរួចដូចជាឆ្លងកាត់ភ្លើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើស្នាដៃនរណាម្នាក់ត្រូវឆេះ អ្នកនោះក៏នឹងបាត់រង្វាន់ដែរ ប៉ុន្តែ គេនឹងរួចជីវិតដូចជាឆ្លងកាត់ភ្លើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើការដែលអ្នកណាធ្វើត្រូវឆេះ អ្នកនោះនឹងត្រូវខាតវិញ តែខ្លួនអ្នកនោះនឹងបានរួច បែបដូចជាដើរកាត់ភ្លើង។ អាល់គីតាប បើស្នាដៃនរណាម្នាក់ត្រូវឆេះ អ្នកនោះក៏នឹងបាត់រង្វាន់ដែរ ប៉ុន្ដែគេនឹងរួចជីវិតដូចជាឆ្លងកាត់ភ្លើង។ |
ដ្បិត ឱព្រះអើយ ព្រះអង្គបានពិសោធយើងខ្ញុំ ព្រះអង្គបានបន្សុទ្ធយើងខ្ញុំ ដូចបន្សុទ្ធប្រាក់!
ព្រះអង្គបានឲ្យមនុស្សជិះលើក្បាលរបស់យើងខ្ញុំ; យើងខ្ញុំបានឆ្លងកាត់ភ្លើង និងទឹក ប៉ុន្តែព្រះអង្គបាននាំយើងខ្ញុំចេញមកដល់កន្លែងនៃភាពសម្បូរហូរហៀរ។
ព្រះយេហូវ៉ាមានបន្ទូលនឹងសាតាំងថា៖ “សាតាំងអើយ ព្រះយេហូវ៉ាស្ដីបន្ទោសឯង! ព្រះយេហូវ៉ាដែលជ្រើសរើសយកយេរូសាឡិមស្ដីបន្ទោសឯង! តើនេះមិនមែនជាកន្ទុយអុសដែលត្រូវបានកញ្ឆក់ចេញពីភ្លើងទេឬ?”។
ក្រោយពីទាំងអស់គ្នាមិនបានហូបអាហារអស់រយៈពេលយ៉ាងយូរ ប៉ូលក៏ក្រោកឈរនៅកណ្ដាលចំណោមពួកគេ ហើយនិយាយថា៖ “ឱ អ្នករាល់គ្នាអើយ! អ្នករាល់គ្នាគួរតែបានស្ដាប់តាមខ្ញុំ ហើយមិនចេញសំពៅពីក្រែត នោះបងប្អូនមិនជួបគ្រោះថ្នាក់ និងការខាតបង់បែបនេះទេ។
រីឯអ្នកឯទៀតវិញ ឲ្យតោងលើបន្ទះក្ដារ ឬតោងលើបំណែកផ្សេងៗពីសំពៅ។ ដូច្នេះ ទាំងអស់គ្នាបានគេចរួចដល់ដីគោកយ៉ាងនេះឯង៕
“ប្រសិនបើមនុស្សសុចរិតទទួលការសង្គ្រោះសឹងតែមិនបានទៅហើយ ចុះទម្រាំមនុស្សមិនគោរពព្រះ និងមនុស្សបាប តើនឹងទៅជាយ៉ាងណា? ”។
ចូរប្រយ័ត្នខ្លួន ដើម្បីកុំឲ្យអ្នករាល់គ្នាបាត់បង់អ្វីដែលយើងរាល់គ្នាបានធ្វើ គឺឲ្យអ្នករាល់គ្នាទទួលបានរង្វាន់ដ៏ពេញលេញវិញ។
ចូរសង្គ្រោះអ្នកឯទៀតដោយឆក់យកពួកគេចេញពីភ្លើង ចូរមេត្តាករុណាដល់អ្នកផ្សេងទៀតទាំងភ័យខ្លាច ដោយស្អប់សូម្បីតែអាវដែលត្រូវបានធ្វើឲ្យសៅហ្មងដោយសាច់ឈាម។
យើងណែនាំអ្នកឲ្យទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកមានស្ដុកស្ដម្ភ ហើយឲ្យទិញសម្លៀកបំពាក់សដើម្បីស្លៀកពាក់ កុំឲ្យគេឃើញសេចក្ដីគួរខ្មាសនៃភាពអាក្រាតរបស់អ្នកឡើយ ព្រមទាំងឲ្យទិញថ្នាំលាបភ្នែកអ្នក ដើម្បីឲ្យអ្នកបានមើលឃើញ។