ពេលនោះ ពួកគេក្រោកឡើងភ្លាមត្រឡប់ទៅយេរូសាឡិមវិញ ក៏ឃើញសាវ័កទាំងដប់មួយនាក់ និងអ្នកដែលនៅជាមួយពួកគេនៅជួបជុំគ្នា
១ កូរិនថូស 15:7 - ព្រះគម្ពីរខ្មែរសាកល ក្រោយមកទៀត ព្រះអង្គបានលេចមកដល់យ៉ាកុប រួចលេចមកដល់សាវ័កទាំងអស់ដែរ Khmer Christian Bible បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់ឃើញដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មកទៀត ព្រះអង្គបានលេចឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់គ្នាឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវកទាំងអស់គ្នាឃើញដែរ អាល់គីតាប បន្ទាប់មកទៀតអ៊ីសាបានបង្ហាញខ្លួនឲ្យលោកយ៉ាកកូបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។ |
ពេលនោះ ពួកគេក្រោកឡើងភ្លាមត្រឡប់ទៅយេរូសាឡិមវិញ ក៏ឃើញសាវ័កទាំងដប់មួយនាក់ និងអ្នកដែលនៅជាមួយពួកគេនៅជួបជុំគ្នា
ខណៈដែលពួកគេកំពុងនិយាយអំពីការទាំងនេះ ព្រះយេស៊ូវផ្ទាល់បានឈរនៅកណ្ដាលចំណោមពួកគេ ហើយមានបន្ទូលនឹងពួកគេថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!”។
ព្រះយេស៊ូវទ្រង់នាំពួកគេចេញទៅខាងក្រៅរហូតដល់បេថានី ហើយលើកព្រះហស្តឡើងប្រទានពរពួកគេ។
ពេត្រុសក៏ធ្វើសញ្ញាដោយដៃឲ្យពួកគេនៅស្ងៀម ហើយប្រាប់ពួកគេអំពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក រួចនិយាយថា៖ “សូមប្រាប់ការទាំងនេះដល់យ៉ាកុប និងពួកបងប្អូនផង”។ បន្ទាប់មក គាត់ក៏ចេញដំណើរទៅកន្លែងផ្សេងទៀត។