Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:8 - ព្រះគម្ពីរខ្មែរសាកល

8 នៅទីបំផុត ព្រះអង្គ​បាន​លេចមក​ដល់​ខ្ញុំ ដែល​ដូចជា​កូនកើតមិនគ្រប់ខែ​នេះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ចុងក្រោយ​បំផុត​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំឃើញ​ដែរ​ សូម្បី​តែ​ខ្ញុំ​ដូចជា​កូន​កើត​មិន​គ្រប់​ខែ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចុង​ក្រោយ​បង្អស់ ព្រះ‌អង្គ​ក៏​លេច​ឲ្យ​ខ្ញុំ​ឃើញ សូម្បី​តែ​ខ្ញុំ​នេះ​ដូច​ជា​កូន​ដែល​កើត​មិន​គ្រប់​ខែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ក្រោយ​បង្អស់ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ ជា​ខាង​ក្រោយ​គេ​បង្អស់ ដូច​ជា​លេច​មក​ដល់​កូន​កើត​មុន​កំណត់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ក្រោយ​បង្អស់ គាត់​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

យប់​មួយ ព្រះអម្ចាស់​មានបន្ទូល​នឹង​ប៉ូល​ក្នុង​និមិត្ត​ថា​៖“កុំ​ខ្លាច​ឡើយ ចូរ​បន្ត​និយាយ​ចុះ​! កុំ​នៅស្ងៀម​ឡើយ


គាត់​និយាយ​ទៀត​ថា​: ‘ព្រះ​នៃ​ដូនតា​របស់យើង​បាន​ជ្រើសរើស​អ្នក​ឲ្យ​ស្គាល់​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ និង​ឲ្យ​ឃើញ​ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ព្រមទាំង​ឲ្យ​ឮ​ព្រះសូរសៀង​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ផង


ឃើញ​ព្រះអម្ចាស់​មានបន្ទូល​មក​ខ្ញុំ​ថា​:‘ចូរ​ប្រញាប់​ចាកចេញ​ពី​យេរូសាឡិម​ភ្លាម ពីព្រោះ​គេ​នឹង​មិន​ទទួលយក​ពាក្យបន្ទាល់​របស់អ្នក​អំពី​យើង​ទេ’​។


“ខណៈដែល​ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅជិតដល់​ដាម៉ាស់ មានកើតឡើងដូច្នេះ​: ប្រហែលជា​ថ្ងៃត្រង់ ស្រាប់តែ​មាន​ពន្លឺ​យ៉ាងខ្លាំង​ពី​លើមេឃ​ចាំងមក​ជុំវិញ​ខ្ញុំ​។


“នៅគ្រានោះ ខ្ញុំព្រះបាទ​បាន​ធ្វើដំណើរ​ទៅ​ដាម៉ាស់ ដោយ​ទទួល​សិទ្ធិអំណាច និង​ការអនុញ្ញាត​ពី​ពួក​នាយកបូជាចារ្យ​។


ចូរ​ក្រោកឡើង ហើយ​ឈរ​ដោយ​ជើង​អ្នក​ចុះ​! ដ្បិត​យើង​បាន​លេចមក​ដល់​អ្នក​ដើម្បី​ការនេះ គឺ​ដើម្បី​តែងតាំង​អ្នក​ជា​អ្នកបម្រើ និង​ជា​សាក្សី​អំពី​ការ​ដែល​អ្នក​បាន​ឃើញ​យើង ព្រមទាំង​អំពី​អ្វីដែល​យើង​នឹង​សម្ដែង​ដល់​អ្នក​។


ដូច្នេះ អាណានាស​ក៏​ចេញទៅ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​នោះ រួច​ដាក់​ដៃ​លើ​សូល និយាយថា​៖ “សូល​ជា​បងប្អូន​អើយ ព្រះអម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យមក គឺ​ព្រះយេស៊ូវ​ដែល​លេចមក​ដល់​អ្នក តាមផ្លូវ​ដែល​អ្នក​បាន​ធ្វើដំណើរមក​នោះ ដើម្បីឲ្យ​អ្នក​បាន​មើលឃើញវិញ ព្រមទាំង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង”។


តើ​ខ្ញុំ​គ្មាន​សេរីភាព​ទេ​ឬ​? តើ​ខ្ញុំ​មិនមែន​ជា​សាវ័ក​ទេ​ឬ​? តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ទេ​ឬ​? តើ​អ្នករាល់គ្នា​មិនមែន​ជា​ស្នាដៃ​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម