ពួកគេត្រូវបានធ្វើឲ្យហិនវិនាសអីក៏ឆាប់ម៉្លេះ! ពួកគេវិនាសអស់គ្មានសល់ដោយសេចក្ដីគួរឲ្យខ្លាច!
១ កូរិនថូស 15:52 - ព្រះគម្ពីរខ្មែរសាកល ក្នុងមួយរំពេច ក្នុងមួយប៉ប្រិចភ្នែក ដោយសំឡេងត្រែចុងក្រោយ។ ពិតមែនហើយ នឹងមានសំឡេងត្រែផ្លុំឡើង ហើយមនុស្សស្លាប់នឹងត្រូវបានលើកឲ្យរស់ឡើងវិញជាអមតៈ រីឯយើងក៏នឹងត្រូវបានផ្លាស់ប្រែ; Khmer Christian Bible ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលសំឡេងត្រែចុងក្រោយលាន់ឡើង ពេលនោះមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ មិនពុករលួយទៀតទេ រួចយើងនឹងត្រូវផ្លាស់ប្រែ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងរយៈពេលដ៏ខ្លី គឺមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលឮសំឡេងត្រែចុងក្រោយ។ ដ្បិតសំឡេងត្រែនឹងបន្លឺឡើង ហើយមនុស្សស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងនឹងត្រូវផ្លាស់ប្រែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ នៅពេលឮសំឡេងត្រែចុងក្រោយ (ដ្បិតនឹងមានសំឡេងត្រែបន្លឺឡើង) មនុស្សស្លាប់នឹងរស់ឡើងវិញ ទាំងមានរូបកាយដែលមិនចេះរលួយ រីឯយើង យើងនឹងត្រូវប្រែទ្រង់ទ្រាយដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ អាល់គីតាប ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ នៅពេលឮសំឡេងត្រែចុងក្រោយ (ដ្បិតនឹងមានសំឡេងត្រែបន្លឺឡើង) មនុស្សស្លាប់នឹងរស់ឡើងវិញ ទាំងមានរូបកាយដែលមិនចេះរលួយ រីឯយើង យើងនឹងត្រូវប្រែទ្រង់ទ្រាយដែរ |
ពួកគេត្រូវបានធ្វើឲ្យហិនវិនាសអីក៏ឆាប់ម៉្លេះ! ពួកគេវិនាសអស់គ្មានសល់ដោយសេចក្ដីគួរឲ្យខ្លាច!
អស់អ្នកដែលរស់នៅពិភពលោក និងពួកអ្នកដែលរស់នៅផែនដីអើយ កាលណាមានលើកទង់សញ្ញាឡើងនៅលើភ្នំ នោះអ្នករាល់គ្នានឹងឃើញ! កាលណាមានផ្លុំស្នែងឡើង នោះអ្នករាល់គ្នានឹងឮ!
នៅថ្ងៃនោះ ស្នែងធំនឹងត្រូវបានផ្លុំឡើង នោះពួកអ្នកដែលបាត់នៅក្នុងដែនដីអាស្ស៊ីរី និងពួកអ្នកដែលត្រូវគេបណ្ដេញទៅដែនដីអេហ្ស៊ីបនឹងមក ហើយថ្វាយបង្គំព្រះយេហូវ៉ានៅលើភ្នំដ៏វិសុទ្ធនៅយេរូសាឡិម៕
រួចព្រះយេហូវ៉ានឹងលេចមកនៅលើកូនចៅរបស់អ្នក ព្រួញរបស់ព្រះអង្គនឹងចេញទៅដូចជាផ្លេកបន្ទោរ។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងផ្លុំស្នែងឡើង ហើយយាងចេញទៅក្នុងខ្យល់ព្យុះទិសខាងត្បូង។
លោកនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅដោយសំឡេងត្រែយ៉ាងកងរំពង ហើយទូតទាំងនោះនឹងប្រមូលអ្នកដែលត្រូវបានជ្រើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាងដល់ជើងមេឃម្ខាងទៀត។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពេលវេលានឹងមក គឺឥឡូវនេះហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះបុត្រារបស់ព្រះ ហើយអ្នកដែលឮនឹងរស់។
កុំភ្ញាក់ផ្អើលនឹងការនេះឡើយ គឺថាពេលវេលានឹងមក ដែលមនុស្សទាំងអស់នៅក្នុងផ្នូរនឹងឮសំឡេងរបស់ព្រះបុត្រា
ប៉ុន្តែម្នាក់ៗនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ តាមលំដាប់រៀងៗខ្លួន គឺព្រះគ្រីស្ទជាផលដំបូង បន្ទាប់មកគឺមនុស្សរបស់ព្រះគ្រីស្ទ នៅពេលព្រះអង្គយាងមកវិញ
ការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ដូច្នោះដែរ គឺត្រូវបានសាបព្រោះក្នុងភាពដែលតែងតែសាបសូន្យ ប៉ុន្តែត្រូវបានលើកឡើងវិញក្នុងភាពដែលមិនចេះសាបសូន្យ;
បងប្អូនអើយ ខ្ញុំសូមប្រាប់សេចក្ដីនេះថា សាច់និងឈាម មិនអាចទទួលអាណាចក្ររបស់ព្រះជាមរតកបានឡើយ ហើយអ្វីដែលតែងតែសាបសូន្យ ក៏មិនអាចទទួលអ្វីដែលមិនចេះសាបសូន្យជាមរតកបានដែរ។
ពិតមែនហើយ យើងសូមប្រាប់ការនេះដល់អ្នករាល់គ្នា ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលនៅរស់ ដែលនៅសល់រហូតដល់ការយាងមកវិញរបស់ព្រះអម្ចាស់ យើងនឹងមិនឆ្លងហួសទៅមុនពួកអ្នកដែលបានដេកលក់នោះឡើយ
យ៉ាងណាមិញ ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ដូចជាចោរ។ នៅថ្ងៃនោះ ផ្ទៃមេឃនឹងផុតទៅដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងត្រូវដុតបំផ្លាញ ហើយផែនដី និងកិច្ចការនានានៅលើផែនដី នឹងត្រូវបានលាតត្រដាង។
ខ្ញុំបានសង្កេតមើលទៀត នោះខ្ញុំបានឮឥន្ទ្រីមួយដែលហើរនៅលើអាកាស បន្លឺសំឡេងយ៉ាងខ្លាំងថា៖ “វេទនាហើយ! វេទនាហើយ! វេទនាដល់អ្នកដែលរស់នៅលើផែនដី ដោយសារតែសំឡេងត្រែឯទៀតរបស់ទូតសួគ៌បីរូបដែលរៀបនឹងផ្លុំ”៕
បន្ទាប់មក ខ្ញុំឃើញទូតសួគ៌ប្រាំពីររូបដែលឈរនៅចំពោះព្រះ ហើយមានត្រែប្រាំពីរប្រទានដល់ពួកគេ។