នៅពេលយាងមកដល់ ព្រះអង្គនឹងឲ្យពិភពលោកដឹងកំហុសទាក់ទងនឹងបាប ទាក់ទងនឹងសេចក្ដីសុចរិត និងទាក់ទងនឹងការជំនុំជម្រះ
១ កូរិនថូស 14:24 - ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ប្រសិនបើទាំងអស់គ្នាកំពុងថ្លែងព្រះបន្ទូល រួចមានអ្នកមិនជឿ ឬអ្នកមិនយល់ចូលមក នោះគាត់នឹងត្រូវទាំងអស់គ្នាធ្វើឲ្យដឹងកំហុស និងត្រូវទាំងអស់គ្នាវិនិច្ឆ័យ Khmer Christian Bible ផ្ទុយទៅវិញ បើអ្នកទាំងអស់គ្នាថ្លែងព្រះបន្ទូល ហើយមានអ្នកមិនជឿ ឬអ្នកមិនដែលដឹងមួយចំនួនចូលមក នោះអ្នកទាំងអស់គ្នានឹងធ្វើឲ្យគេដឹងកំហុស ហើយអ្នកទាំងអស់គ្នាក៏វិនិច្ឆ័យគេដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើថ្លែងទំនាយទាំងអស់គ្នាវិញ ហើយមានអ្នកដែលមិនជឿ ឬអ្នកខ្លះដែលមិនដឹងចូលមក នោះគេភ្ញាក់ដឹងខ្លួនឡើងដោយសារអ្នករាល់គ្នា ហើយគេត្រូវវិនិច្ឆ័យដោយសារអ្នករាល់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ បើបងប្អូនថ្លែងព្រះបន្ទូលទាំងអស់គ្នា ហើយមានអ្នកមិនជឿ ឬអ្នកដែលគ្រាន់តែចង់ស្ដាប់ចូលមក នោះពាក្យទាំងអស់ដែលគេបានឮ មុខជានាំឲ្យគេដឹងថា ខ្លួនមានកំហុស ត្រូវជាប់ទោស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើគ្រប់គ្នាអធិប្បាយវិញ ហើយមានមនុស្សដែលមិនជឿ ឬមនុស្សខ្លះដែលមិនចេះ គេចូលមក នោះគេត្រូវភ្ញាក់ដឹងខ្លួនឡើង ដោយសារអ្នករាល់គ្នា ហើយត្រូវអ្នករាល់គ្នាពិចារណាខ្លួនដែរ អាល់គីតាប ផ្ទុយទៅវិញ បើបងប្អូនថ្លែងបន្ទូលនៃអុលឡោះទាំងអស់គ្នា ហើយមានអ្នកមិនជឿ ឬអ្នកដែលគ្រាន់តែចង់ស្ដាប់ចូលមក នោះពាក្យទាំងអស់ដែលគេបានឮ មុខជានាំឲ្យគេដឹងថា ខ្លួនមានកំហុស ត្រូវជាប់ទោស។ |
នៅពេលយាងមកដល់ ព្រះអង្គនឹងឲ្យពិភពលោកដឹងកំហុសទាក់ទងនឹងបាប ទាក់ទងនឹងសេចក្ដីសុចរិត និងទាក់ទងនឹងការជំនុំជម្រះ
“មក៍! មើលម្នាក់ដែលប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ។ អ្នកនេះជាព្រះគ្រីស្ទទេដឹង?”។
នៅពេលប្រជាជនបានឮដូច្នេះ ពួកគេក៏ត្រូវបានចាក់ទម្លុះដល់ចិត្ត ហើយសួរពេត្រុស និងសាវ័កឯទៀតថា៖ “បងប្អូនអើយ តើយើងគួរធ្វើដូចម្ដេច?”។
ចូរស្វែងរកសេចក្ដីស្រឡាញ់ ហើយប្រាថ្នាចង់បានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសការថ្លែងព្រះបន្ទូល។
បើមិនដូច្នោះទេ ប្រសិនបើអ្នករាល់គ្នាអរព្រះគុណដោយវិញ្ញាណ តើអ្នកដែលនៅទីនោះដែលមិនយល់ អាចនិយាយថា “អាម៉ែន” ចំពោះការអរព្រះគុណរបស់អ្នកយ៉ាងដូចម្ដេចបាន? ព្រោះថាគាត់មិនយល់អ្វីដែលអ្នកនិយាយផង!
រីឯមនុស្សខាងវិញ្ញាណវិញ វិនិច្ឆ័យអ្វីៗទាំងអស់ ប៉ុន្តែមិនត្រូវអ្នកណាវិនិច្ឆ័យឡើយ។