ទីសម្គាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺពួកគេនឹងដេញអារក្សចេញក្នុងនាមរបស់ខ្ញុំ និយាយភាសាថ្មី
១ កូរិនថូស 14:22 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ភាសាដទៃមិនមែនជាទីសម្គាល់សម្រាប់អ្នកជឿទេ គឺសម្រាប់អ្នកមិនជឿវិញ រីឯការថ្លែងព្រះបន្ទូលមិនមែនជាទីសម្គាល់សម្រាប់អ្នកមិនជឿទេ គឺសម្រាប់អ្នកជឿវិញ។ Khmer Christian Bible ដូច្នេះភាសាចម្លែកអស្ចារ្យជាទីសំគាល់មួយសម្រាប់ពួកអ្នកមិនជឿ មិនមែនសម្រាប់ពួកអ្នកដែលជឿទេ ផ្ទុយទៅវិញ ការថ្លែងព្រះបន្ទូលជាទីសំគាល់មួយសម្រាប់ពួកអ្នកដែលជឿ មិនមែនសម្រាប់ពួកអ្នកមិនជឿឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភាសាដទៃជាទីសម្គាល់មួយ មិនមែនសម្រាប់ពួកអ្នកជឿទេ គឺសម្រាប់ពួកអ្នកមិនជឿ ឯការថ្លែងទំនាយវិញ មិនមែនសម្រាប់ពួកអ្នកមិនជឿទេ គឺសម្រាប់ពួកអ្នកជឿវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការនិយាយភាសាចម្លែកអស្ចារ្យជាទីសម្គាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងព្រះបន្ទូលវិញ ជាទីសម្គាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាភាសាដទៃ នោះសំរាប់ជាទីសំគាល់ មិនមែនដល់ពួកអ្នកដែលជឿទេ គឺដល់អស់ពួកអ្នកដែលមិនជឿវិញ តែការអធិប្បាយ នោះមិនមែនសំរាប់ពួកអ្នកដែលមិនជឿ គឺសំរាប់ពួកអ្នកដែលជឿវិញ អាល់គីតាប ការនិយាយភាសាចម្លែកអស្ចារ្យ ជាទីសំគាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងបន្ទូលនៃអុលឡោះវិញ ជាទីសំគាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។ |
ទីសម្គាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺពួកគេនឹងដេញអារក្សចេញក្នុងនាមរបស់ខ្ញុំ និយាយភាសាថ្មី
នោះចៅហ្វាយរបស់បាវបម្រើនោះនឹងមកវិញនៅថ្ងៃដែលគាត់មិននឹកស្មានដល់ និងនៅម៉ោងដែលគាត់មិនដឹង ហើយដាក់ទោសគាត់យ៉ាងធ្ងន់ធ្ងរទាំងឲ្យគាត់មានចំណែកជាមួយពួកឥតជំនឿ។
ចូរស្វែងរកសេចក្ដីស្រឡាញ់ ហើយប្រាថ្នាចង់បានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសការថ្លែងព្រះបន្ទូល។
ហើយយើងដឹងការនេះដែរថា ក្រឹត្យវិន័យមិនមែនតាំងឡើងសម្រាប់មនុស្សសុចរិតទេ គឺតាំងឡើងសម្រាប់មនុស្សឥតច្បាប់ និងមនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពព្រះ និងមនុស្សបាប មនុស្សមិនវិសុទ្ធ និងមនុស្សប្រមាថព្រះ មនុស្សសម្លាប់ឪពុកម្ដាយ ឃាតករ