ដោយហេតុនេះ ចូរឲ្យយើងស្វែងរកអ្វីៗដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីៗដែលនាំឲ្យមានការស្អាងទឹកចិត្តដល់គ្នាទៅវិញទៅមក។
១ កូរិនថូស 14:12 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាក៏ដូច្នោះដែរ។ ដោយព្រោះអ្នករាល់គ្នាឆេះឆួលចង់បានអំណោយទានខាងវិញ្ញាណ ចូរស្វែងរកការស្អាងទឹកចិត្តក្រុមជំនុំ ឲ្យបានសម្បូរហូរហៀរ។ Khmer Christian Bible អ្នករាល់គ្នាក៏ដូច្នេះដែរ ដោយព្រោះអ្នករាល់គ្នាជាអ្នកសង្វាតចង់បានអំណោយទានខាងវិញ្ញាណ ចូរសង្វាតចង់បានឲ្យកាន់តែច្រើនចុះ សម្រាប់ការស្អាងចិត្ដដល់ក្រុមជំនុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាក៏ដូច្នោះដែរ ដោយព្រោះអ្នករាល់គ្នាសង្វាតចង់បានអំណោយទានខាងវិញ្ញាណ នោះចូរខំឲ្យបានល្អវិសេសចុះ ដើម្បីស្អាងចិត្តក្រុមជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណ ដូច្នេះ ត្រូវរកឲ្យបានច្រើនបរិបូណ៌ទៅ ជាពិសេស រកព្រះអំណោយទានសម្រាប់កសាងក្រុមជំនុំ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដែលអ្នករាល់គ្នាសង្វាតចង់បានអំណោយទាន ខាងឯវិញ្ញាណ នោះត្រូវស្វែងរក ឲ្យបានកាន់តែច្រើនចុះ ដើម្បីនឹងស្អាងចិត្តនៃពួកជំនុំឡើង អាល់គីតាប រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានអំណោយទានរបស់រសអុលឡោះ ដូច្នេះ ត្រូវរកឲ្យបានច្រើនបរិបូណ៌ទៅ ជាពិសេស រកអំណោយទានសម្រាប់កសាងក្រុមជំអះ។ |
ដោយហេតុនេះ ចូរឲ្យយើងស្វែងរកអ្វីៗដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីៗដែលនាំឲ្យមានការស្អាងទឹកចិត្តដល់គ្នាទៅវិញទៅមក។
ចូរប្រាថ្នាចង់បានអំណោយទានដែលប្រសើរជាងចុះ; ប៉ុន្តែខ្ញុំនឹងបង្ហាញដល់អ្នករាល់គ្នានូវមាគ៌ាដ៏វិសេសជាងទៅទៀត។
ចូរស្វែងរកសេចក្ដីស្រឡាញ់ ហើយប្រាថ្នាចង់បានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសការថ្លែងព្រះបន្ទូល។
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច? កាលណាអ្នករាល់គ្នាមកជួបជុំគ្នា ម្នាក់ៗមានទំនុកតម្កើង មានការបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ; ចូរធ្វើការទាំងអស់ដើម្បីស្អាងទឹកចិត្ត។
ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានិយាយភាសាដទៃដែរ ក៏ប៉ុន្តែចង់ឲ្យថ្លែងព្រះបន្ទូលជាជាង ដ្បិតអ្នកដែលថ្លែងព្រះបន្ទូល ប្រសើរជាងអ្នកដែលនិយាយភាសាដទៃ លើកលែងតែអ្នកនោះចេះបកប្រែ ដើម្បីឲ្យក្រុមជំនុំបានទទួលការស្អាងទឹកចិត្ត។
ព្រះអង្គបានថ្វាយអង្គទ្រង់ជំនួសយើង ដើម្បីប្រោសលោះយើងពីការឥតច្បាប់គ្រប់បែបយ៉ាង ហើយជម្រះប្រជារាស្ត្រមួយដែលជ្រើសរើសទុកជាពិសេសសម្រាប់ព្រះអង្គផ្ទាល់ ជាអ្នកស៊ប់ខាងកិច្ចការដ៏ប្រសើរ។