ពោលគឺ ថ្វីត្បិតតែដាវីឌបានដេកលក់ ក្រោយពីបម្រើតាមគម្រោងរបស់ព្រះក្នុងជំនាន់របស់ខ្លួន ហើយត្រូវបានបន្ថែមទៅក្នុងពួកដូនតារបស់គាត់ ទាំងជួបការរលួយក៏ដោយ
១ កូរិនថូស 11:30 - ព្រះគម្ពីរខ្មែរសាកល នេះជាហេតុដែលមានមនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា ទៅជាខ្សោយ និងឈឺ ហើយមានច្រើននាក់ដេកលក់ទៅហើយ។ Khmer Christian Bible ហេតុនេះហើយបានជាមានអ្នករាល់គ្នាជាច្រើនខ្សោយ ហើយឈឺ និងមួយចំនួនធំបានស្លាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាមានអ្នករាល់គ្នាជាច្រើនខ្សោយ មានជំងឺ ហើយខ្លះបានស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជានៅក្នុងចំណោមបងប្អូន មានគ្នាច្រើនខ្សោយកម្លាំង និងឈឺ ហើយមានមួយចំនួនធំបានស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដោយហេតុនោះបានជាមានអ្នករាល់គ្នាជាច្រើន ទៅជាខ្សោយ ហើយឈឺ ក៏មានគ្នាជាច្រើនដេកលក់ទៅហើយដែរ អាល់គីតាប ហេតុនេះហើយបានជានៅក្នុងចំណោមបងប្អូនមានគ្នាច្រើនខ្សោយកម្លាំង និងឈឺ ហើយមានមួយចំនួនធំបានស្លាប់។ |
ពោលគឺ ថ្វីត្បិតតែដាវីឌបានដេកលក់ ក្រោយពីបម្រើតាមគម្រោងរបស់ព្រះក្នុងជំនាន់របស់ខ្លួន ហើយត្រូវបានបន្ថែមទៅក្នុងពួកដូនតារបស់គាត់ ទាំងជួបការរលួយក៏ដោយ
បន្ទាប់មក គាត់លុតជង្គង់ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់អើយ! សូមកុំប្រកាន់បាបនេះនឹងពួកគេឡើយ!”។ កាលទូលដូច្នេះហើយ គាត់ក៏ដេកលក់ទៅ៕
ដ្បិតអ្នកដែលហូប និងផឹកដោយមិនឲ្យតម្លៃដល់ព្រះកាយរបស់ព្រះអម្ចាស់ អ្នកនោះនាំទោសដាក់ខ្លួនតាមរយៈការហូប និងផឹកនោះ។
ទោះបីជាយើងត្រូវបានដាក់ទោសក៏ដោយ ក៏តាមពិតយើងត្រូវព្រះអម្ចាស់ប្រៀនប្រដៅ ដើម្បីកុំឲ្យយើងត្រូវបានផ្ដន្ទាទោសជាមួយពិភពលោកឡើយ។
មើល៍! ខ្ញុំសូមប្រាប់អាថ៌កំបាំងមួយដល់អ្នករាល់គ្នា គឺថា យើងទាំងអស់គ្នានឹងមិនដេកលក់ទេ គឺយើងទាំងអស់គ្នានឹងត្រូវបានផ្លាស់ប្រែវិញ
ដ្បិតដោយព្រោះយើងជឿថា ព្រះយេស៊ូវបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដូច្នេះយើងក៏ជឿដែរថា ព្រះនឹងនាំពួកអ្នកដែលបានដេកលក់ក្នុងព្រះយេស៊ូវមក ឲ្យនៅជាមួយព្រះយេស៊ូវ។
យើងស្ដីបន្ទោស ហើយប្រៀនប្រដៅអ្នកណាដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តឆេះឆួល ហើយកែប្រែចិត្តចុះ។