ប៉ុន្តែនៅពេលស្ដេចយាងចូលមកជួបភ្ញៀវ ទ្រង់ទតឃើញបុរសម្នាក់នៅទីនោះដែលមិនបានស្លៀកសម្លៀកបំពាក់មង្គលការទេ
១ កូរិនថូស 11:27 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ អ្នកណាក៏ដោយដែលហូបនំប៉័ង ឬផឹកពីពែងរបស់ព្រះអម្ចាស់ដោយមិនគប្បី អ្នកនោះនឹងមានទោសចំពោះព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។ Khmer Christian Bible ដូច្នេះអ្នកណាដែលបរិភោគនំប៉័ង ឬផឹកពីពែងនៃព្រះអម្ចាស់ដោយមិនសមរម្យ នោះនឹងមានទោសចំពោះរូបកាយ និងឈាមរបស់ព្រះអម្ចាស់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកណាបរិភោគនំបុ័ងនេះ ឬផឹកពីពែងរបស់ព្រះអម្ចាស់បែបមិនគួរសម អ្នកនោះនឹងមានទោសចំពោះព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ប្រសិនបើអ្នកណាពិសានំប៉័ង និងពិសាពីពែងរបស់ព្រះអម្ចាស់ ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ដោយមិនបានគោរពព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាអ្នកណាដែលបរិភោគនំបុ័ងនេះ ឬផឹកពីពែងនៃព្រះអម្ចាស់បែបមិនគួរសម នោះនឹងមានទោសចំពោះរូបអង្គ ហើយនឹងព្រះលោហិតនៃព្រះអម្ចាស់ អាល់គីតាប ហេតុនេះ ប្រសិនបើអ្នកណាពិសានំបុ័ង និងពិសាពីពែងរបស់អ៊ីសាជាអម្ចាស់ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ដោយមិនបានគោរពរូបកាយ និងឈាមរបស់អ៊ីសាជាអម្ចាស់។ |
ប៉ុន្តែនៅពេលស្ដេចយាងចូលមកជួបភ្ញៀវ ទ្រង់ទតឃើញបុរសម្នាក់នៅទីនោះដែលមិនបានស្លៀកសម្លៀកបំពាក់មង្គលការទេ
គឺខ្ញុំជានំប៉័ងដ៏រស់ដែលចុះមកពីស្ថានសួគ៌ ប្រសិនបើអ្នកណាហូបនំប៉័ងនេះ អ្នកនោះនឹងរស់ជារៀងរហូត។ នំប៉័ងដែលខ្ញុំនឹងឲ្យ គឺជារូបសាច់របស់ខ្ញុំសម្រាប់ជីវិតរបស់មនុស្សលោក”។
អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ផឹកពីពែងរបស់អារក្សផងបានទេ ហើយក៏មិនអាចទទួលចំណែកពីតុអាហាររបស់ព្រះអម្ចាស់ផង ទទួលចំណែកពីតុអាហាររបស់អារក្សផងបានដែរ។
ដ្បិតអ្នកដែលហូប និងផឹកដោយមិនឲ្យតម្លៃដល់ព្រះកាយរបស់ព្រះអម្ចាស់ អ្នកនោះនាំទោសដាក់ខ្លួនតាមរយៈការហូប និងផឹកនោះ។
ចុះអ្នករាល់គ្នាគិតថា អ្នកដែលជាន់ឈ្លីព្រះបុត្រារបស់ព្រះ ហើយចាត់ទុកព្រះលោហិតនៃសម្ពន្ធមេត្រីដែលខ្លួនត្រូវបានញែកជាវិសុទ្ធនោះថាមិនបរិសុទ្ធ ថែមទាំងបង្អាប់បង្អោនព្រះវិញ្ញាណនៃព្រះគុណ តើអ្នកនោះសមតែទទួលទោសធ្ងន់ជាងជាយ៉ាងណាទៅ!