ព្រះយេស៊ូវទ្រង់តបថា៖“ខ្ញុំគ្មានអារក្សចូលទេ។ ខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ប៉ុន្តែអ្នករាល់គ្នាបង្អាប់បង្អោនខ្ញុំ។
១ កូរិនថូស 11:14 - ព្រះគម្ពីរខ្មែរសាកល សូម្បីតែធម្មជាតិផ្ទាល់ក៏បង្រៀនអ្នករាល់គ្នាដែរថា ប្រសិនបើមនុស្សប្រុសទុកសក់វែង នោះជាការអាម៉ាស់មុខដល់ខ្លួន។ Khmer Christian Bible តើធម្មជាតិមិនបានបង្រៀនអ្នករាល់គ្នាទេឬថា បើបុរសទុកសក់វែង នោះជាការអាម៉ាស់ដល់ខ្លួនគាត់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើធម្មជាតិមិនបង្រៀនអ្នករាល់គ្នាទេឬថា បើបុរសទុកសក់វែង នោះជាការបង្អាប់ដល់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូម្បីតែធម្មជាតិក៏បានបង្ហាញឲ្យយើងដឹងដែរថា បើប្រុសៗទុកសក់វែង នោះគឺជាការអាម៉ាស់មុខណាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើធម្មតាលោកមិនបង្រៀនអ្នករាល់គ្នាទេឬអីថា បើបុរសទុកសក់វែង នោះជាការបង្អាប់ដល់ខ្លួន អាល់គីតាប សូម្បីតែធម្មជាតិក៏បានបង្ហាញឲ្យយើងដឹងដែរថា បើប្រុសៗទុកសក់វែង នោះគឺជាការអាម៉ាស់មុខណាស់ |
ព្រះយេស៊ូវទ្រង់តបថា៖“ខ្ញុំគ្មានអារក្សចូលទេ។ ខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ប៉ុន្តែអ្នករាល់គ្នាបង្អាប់បង្អោនខ្ញុំ។
ចូរអ្នករាល់គ្នាពិចារណាដោយខ្លួនឯងចុះ ថាការដែលមនុស្សស្រីអធិស្ឋានទៅព្រះទាំងមិនទទូរ តើជាការសមគួរឬយ៉ាងណា?
ផ្ទុយទៅវិញ ប្រសិនបើមនុស្សស្រីទុកសក់វែង នោះជាសិរីរុងរឿងដល់នាង ពីព្រោះសក់វែងបានប្រទានមកមនុស្សស្រីដើម្បីទទូរក្បាល។
ប្រសិនបើពួកនាងចង់រៀនពីអ្វីមួយ ចូរសួរប្ដីរបស់ខ្លួននៅផ្ទះចុះ ដ្បិតការដែលមនុស្សស្រីនិយាយនៅក្នុងក្រុមជំនុំ ជាការគួរឲ្យខ្មាសហើយ។