ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 10:5 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ព្រះ​មិន​បាន​សព្វព្រះហឫទ័យ​នឹង​មនុស្ស​ភាគច្រើន​ក្នុង​ពួកគាត់​ឡើយ ដូច្នេះ​ពួកគាត់​ក៏​ដួលស្លាប់​នៅ​ទីរហោស្ថាន​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ពួកគេ​ភាគ​ច្រើន​បាន​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​ ដូច្នេះ​ពួកគេ​បាន​ដួល​ស្លាប់​រាត់​រាយ​នៅ​ទីរហោឋាន។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ព្រះ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​ពួក​លោក​ភាគ​ច្រើន ហើយ​ពួក​លោក​បាន​ដួល​ស្លាប់​រាត់​រាយ​នៅ​ទី​រហោ‌ស្ថាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ មាន​បុព្វបុរស​មួយ​ចំនួន​ធំ​ស្លាប់​នៅ​វាល​រហោ‌ស្ថាន ព្រោះ​ពួក​លោក​មិន​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ ព្រះ‌ទ្រង់​មិន​ពេញ​ព្រះ‌ហឫទ័យ​នឹង​គេ​ជា​ច្រើន​គ្នា​ទេ ដ្បិត​គេ​ត្រូវ​ដួល​ស្លាប់​រាត់‌រាយ នៅ​ក្នុង​ទី​រហោ‌ស្ថាន

សូមមើលជំពូក

អាល់គីតាប

ប៉ុន្ដែ មាន​បុព្វ‌បុរស​មួយ​ចំនួន​ធំ​ស្លាប់​នៅ​វាល​រហោ‌ស្ថាន ព្រោះ​ពួក​អ្នក​មិន​បាន​គាប់​ចិត្ត​អុលឡោះ​ទេ។

សូមមើលជំពូក



១ កូរិន‌ថូស 10:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះអង្គ​បាន​លើកព្រះហស្ត​របស់ព្រះអង្គ​ឡើងស្បថ​ទាស់នឹង​ពួកគាត់ ដើម្បី​ធ្វើឲ្យ​ពួកគាត់​ដួល​នៅ​ទីរហោស្ថាន


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ព្រះអង្គ​បានជា​លំនៅ​ដល់​យើងខ្ញុំ​ពីជំនាន់មួយទៅជំនាន់មួយ​!


ដូច្នេះ យើង​បាន​ស្បថ​ដោយ​កំហឹង​របស់យើង​ថា​: ‘ពួកគេ​នឹង​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់យើង​មិនបានឡើយ’”៕


តើ​ព្រះ​ទ្រង់​ព្រះពិរោធ​នឹង​នរណា​អស់រយៈពេល​សែសិប​ឆ្នាំ​? មិនមែន​ជា​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្តបាប ដែល​សាកសព​ពួកគេ​បាន​ដួល​នៅ​ទីរហោស្ថាន​ទេ​ឬ​?


ទោះបីជា​អ្នករាល់គ្នា​ដឹង​សេចក្ដី​ទាំងអស់​នេះ​ហើយ​ក៏ដោយ ក៏​ខ្ញុំ​ចង់​រំលឹក​អ្នករាល់គ្នា​ថា ព្រះអម្ចាស់​បាន​សង្គ្រោះ​ប្រជារាស្ត្រ​ចេញពី​ដែនដី​អេហ្ស៊ីប​តែម្ដងគត់ ហើយ​ក្រោយមក ព្រះអង្គ​បាន​បំផ្លាញ​ពួក​អ្នក​ដែល​មិន​បាន​ជឿ