Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 10:5 - Khmer Christian Bible

5 ប៉ុន្ដែ​ពួកគេ​ភាគ​ច្រើន​បាន​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​ ដូច្នេះ​ពួកគេ​បាន​ដួល​ស្លាប់​រាត់​រាយ​នៅ​ទីរហោឋាន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ប៉ុន្តែ​ព្រះ​មិន​បាន​សព្វព្រះហឫទ័យ​នឹង​មនុស្ស​ភាគច្រើន​ក្នុង​ពួកគាត់​ឡើយ ដូច្នេះ​ពួកគាត់​ក៏​ដួលស្លាប់​នៅ​ទីរហោស្ថាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ប៉ុន្តែ ព្រះ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​ពួក​លោក​ភាគ​ច្រើន ហើយ​ពួក​លោក​បាន​ដួល​ស្លាប់​រាត់​រាយ​នៅ​ទី​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប៉ុន្តែ មាន​បុព្វបុរស​មួយ​ចំនួន​ធំ​ស្លាប់​នៅ​វាល​រហោ‌ស្ថាន ព្រោះ​ពួក​លោក​មិន​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ប៉ុន្តែ ព្រះ‌ទ្រង់​មិន​ពេញ​ព្រះ‌ហឫទ័យ​នឹង​គេ​ជា​ច្រើន​គ្នា​ទេ ដ្បិត​គេ​ត្រូវ​ដួល​ស្លាប់​រាត់‌រាយ នៅ​ក្នុង​ទី​រហោ‌ស្ថាន

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ប៉ុន្ដែ មាន​បុព្វ‌បុរស​មួយ​ចំនួន​ធំ​ស្លាប់​នៅ​វាល​រហោ‌ស្ថាន ព្រោះ​ពួក​អ្នក​មិន​បាន​គាប់​ចិត្ត​អុលឡោះ​ទេ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 10:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ព្រះអង្គ​ក្រោធ​ចំពោះ​អ្នកណា​អស់​រយៈ​ពេល​សែសិប​ឆ្នាំ?​ តើ​មិន​មែន​ចំពោះ​អស់អ្នក​ដែល​បាន​ប្រព្រឹត្ត​បាប​ ហើយ​សាកសព​របស់​គេ​ត្រូវ​ចោល​នៅ​ទីរហោឋាន​ទេ​ឬ?​


អ្នក​រាល់គ្នា​បាន​ដឹង​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ ប៉ុន្ដែ​ខ្ញុំ​ចង់​រំលឹក​អ្នក​រាល់គ្នា​ថា​ ព្រះអម្ចាស់​បាន​សង្គ្រោះ​ប្រជាជន​របស់​ព្រះអង្គ​ឲ្យ​ចេញ​ផុត​ពី​ទឹក​ដី​ស្រុក​អេស៊ីព្ទ ក្រោយ​មក​ទៀត​ ព្រះអង្គ​ក៏​បំផ្លាញ​ពួកអ្នក​ដែល​មិន​ជឿ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម