ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 9:1 - ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ នឹង​គ្មាន​ភាពខ្មៅងងឹត​នៅលើ​ស្រុក​ដែល​មាន​សេចក្ដីវេទនា​នោះ​ឡើយ​។ កាលពីដើម​ព្រះអង្គ​បាន​បន្ទាប​ដែនដី​សាប់យូឡូន និង​ដែនដី​ណែបថាលី ប៉ុន្តែ​ក្រោយមក​ព្រះអង្គ​បាន​ធ្វើឲ្យ​ផ្លូវ​ទៅកាន់​បឹង ខាងនាយ​ទន្លេយ័រដាន់ គឺ​កាលីឡេ​របស់​សាសន៍ដទៃ​បានទទួលការ​លើកតម្កើងសិរីរុងរឿង​វិញ​——

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ នឹង​គ្មាន​សេចក្ដី​ងងឹត​គ្រប​ដណ្ដប់​លើ​ទឹក​ដី​ដែល​មាន​សេចក្ដី​វេទនា​នេះ​ទៀត​ឡើយ។ កាល​ពី​ដើម ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ស្រុក​សាប់‌យូឡូន និង​ស្រុក​ណែប‌ថា‌លី​ត្រូវ​គេ​មើល‌ងាយ តែ​នៅ​គ្រា​ចុង​ក្រោយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​រុងរឿង​ឧត្តម​វិញ គឺ​ជា​ស្រុក​តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ជា​ដែន​ខេត្ត​កាលី‌ឡេ​របស់​សាសន៍​ដទៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក៏​ប៉ុន្តែ ភាព​ងងឹត​មិន​គ្រប​បាំង​ទឹក​ដី ដ៏​សែន​លំបាក​នេះ​ទៀត​ឡើយ។ កាល​ពី​មុន ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី ត្រូវ​អាម៉ាស់ តែ​ទៅ​អនាគត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ និង​ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ រស់​នៅ​បាន​រុងរឿង​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ សេចក្ដី​ឈ្លប់​សូន្យ‌សុង​នឹង​មិន​នៅ​លើ​ស្រុក ដូច​នៅ​គ្រា​ដែល​មាន​សេចក្ដី​វេទនា​ចិត្ត​នោះ​ទេ កាល​ពី​ដើម ទ្រង់​បាន​ធ្វើ​ឲ្យ​ស្រុក​សាប់‌យូល៉ូន នឹង​ស្រុក​ណែប‌ថាលី​ត្រូវ​គេ​មើល‌ងាយ តែ​នៅ​ជាន់​ក្រោយ ទ្រង់​នឹង​ធ្វើ​ឲ្យ​រុងរឿង​ឧត្តម​វិញ គឺ​ជា​ស្រុក​តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ជា​ដែន​ខេត្ត​កាលី‌ឡេ​របស់​សាសន៍​ដទៃ

សូមមើលជំពូក

អាល់គីតាប

ក៏​ប៉ុន្តែ ភាព​ងងឹត​មិន​គ្រប​បាំង​ទឹក​ដី ដ៏​សែន​លំបាក​នេះ​ទៀត​ឡើយ។ កាល​ពី​មុន អុលឡោះ​បាន​ធ្វើ​ឲ្យ តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី ត្រូវ​អាម៉ាស់ តែ​ទៅ​អនាគត ទ្រង់​នឹង​ប្រទាន​ឲ្យ ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ និង​ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​បាន​រុង‌រឿង​ឡើង។

សូមមើលជំពូក



អេសាយ 9:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ពួកគេ​មើល​ទៅ​ផែនដី​វិញ នោះ​មើល៍! មានតែ​ទុក្ខវេទនា សេចក្ដីងងឹត និង​ភាពខ្មៅងងឹត​នៃ​ទុក្ខព្រួយ​! ហើយ​ពួកគេ​នឹង​ត្រូវបាន​បណ្ដេញ​ទៅក្នុង​ភាពងងឹតសូន្យ​៕


បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​បកស្រាយ​ដល់​ពួកគេ​នូវ​សេចក្ដី​ដែល​ទាក់ទងនឹង​អង្គទ្រង់​នៅក្នុង​បទគម្ពីរ​ទាំងអស់ ដោយ​ចាប់ផ្ដើម​ពី​ម៉ូសេ និង​ពី​ព្យាការី​ទាំងអស់​។