អ្នកបានឮអំពីការទាំងនោះហើយ ដូច្នេះចូរសង្កេតមើលការទាំងអស់នោះចុះ! ចុះម្ដេចក៏អ្នកមិនប្រកាសអំពីការទាំងនោះ? ចាប់ពីឥឡូវនេះទៅ យើងនឹងតំណាលការថ្មីឲ្យអ្នកស្ដាប់ គឺការលាក់កំបាំងដែលអ្នកមិនដែលដឹង។
អេសាយ 48:7 - ព្រះគម្ពីរខ្មែរសាកល ការទាំងនោះត្រូវបាននិម្មិតបង្កើតនៅឥឡូវនេះ គឺមិនមែនតាំងពីដើមទេ។ មុនថ្ងៃនេះ អ្នកមិនដែលឮអំពីការទាំងនោះទេ ក្រែងលោអ្នកនិយាយថា: ‘មើល៍! ខ្ញុំដឹងការទាំងនោះហើយ!’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការទាំងនោះទើបនឹងកើតឡើងឥឡូវ មិនមែនកាលពីបុរាណទេ ហើយកាលមុនថ្ងៃនេះ អ្នកមិនដែលបានឮនិយាយពីការទាំងនោះឡើយ ក្រែងអ្នកនិយាយថា មើល៍ ខ្ញុំបានដឹងការនោះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រឹត្តិការណ៍នោះទើបនឹងកកើត តែមិនមែនកើតឡើងយូរមកហើយទេ រហូតមកទល់ពេលនេះ អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ ដូច្នេះ អ្នកពុំអាចពោលថា “ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការទាំងនោះទើបនឹងកើតឡើងឥឡូវ មិនមែនកាលពីបុរាណទេ ហើយកាលមុនថ្ងៃនេះ ឯងមិនដែលបានឮនិយាយពីការទាំងនោះឡើយ ក្រែងឯងនិយាយថា មើល ខ្ញុំបានដឹងការនោះហើយ អាល់គីតាប ព្រឹត្តិការណ៍នោះទើបនឹងកកើត តែមិនមែនកើតឡើងយូរមកហើយទេ រហូតមកទល់ពេលនេះ អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ ដូច្នេះ អ្នកពុំអាចពោលថា “ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។ |
អ្នកបានឮអំពីការទាំងនោះហើយ ដូច្នេះចូរសង្កេតមើលការទាំងអស់នោះចុះ! ចុះម្ដេចក៏អ្នកមិនប្រកាសអំពីការទាំងនោះ? ចាប់ពីឥឡូវនេះទៅ យើងនឹងតំណាលការថ្មីឲ្យអ្នកស្ដាប់ គឺការលាក់កំបាំងដែលអ្នកមិនដែលដឹង។
មែនហើយ អ្នកមិនដែលឮទេ មែនហើយ អ្នកមិនដែលដឹងផង មែនហើយ តាំងពីដើមត្រចៀករបស់អ្នកមិនទាន់បានបើកនៅឡើយ។ ដ្បិតយើងបានដឹងថាអ្នកនឹងក្បត់ទាំងស្រុង ក៏ដឹងថាអ្នកត្រូវបានហៅថាមនុស្សបំពានតាំងពីផ្ទៃម្ដាយ។
ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។