អេសាយ 48:7 - អាល់គីតាប7 ព្រឹត្តិការណ៍នោះទើបនឹងកកើត តែមិនមែនកើតឡើងយូរមកហើយទេ រហូតមកទល់ពេលនេះ អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ ដូច្នេះ អ្នកពុំអាចពោលថា “ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ការទាំងនោះត្រូវបាននិម្មិតបង្កើតនៅឥឡូវនេះ គឺមិនមែនតាំងពីដើមទេ។ មុនថ្ងៃនេះ អ្នកមិនដែលឮអំពីការទាំងនោះទេ ក្រែងលោអ្នកនិយាយថា: ‘មើល៍! ខ្ញុំដឹងការទាំងនោះហើយ!’។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ការទាំងនោះទើបនឹងកើតឡើងឥឡូវ មិនមែនកាលពីបុរាណទេ ហើយកាលមុនថ្ងៃនេះ អ្នកមិនដែលបានឮនិយាយពីការទាំងនោះឡើយ ក្រែងអ្នកនិយាយថា មើល៍ ខ្ញុំបានដឹងការនោះហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រឹត្តិការណ៍នោះទើបនឹងកកើត តែមិនមែនកើតឡើងយូរមកហើយទេ រហូតមកទល់ពេលនេះ អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ ដូច្នេះ អ្នកពុំអាចពោលថា “ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ការទាំងនោះទើបនឹងកើតឡើងឥឡូវ មិនមែនកាលពីបុរាណទេ ហើយកាលមុនថ្ងៃនេះ ឯងមិនដែលបានឮនិយាយពីការទាំងនោះឡើយ ក្រែងឯងនិយាយថា មើល ខ្ញុំបានដឹងការនោះហើយ សូមមើលជំពូក |
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធ និងជាម្ចាស់ដែលលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ទ្រង់មានបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់អុលឡោះតាអាឡា ដែលមានចិត្តស្មោះស្ម័គ្រ ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលបានជ្រើសរើសអ្នក។