អេសាយ 48:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រឹត្តិការណ៍នោះទើបនឹងកកើត តែមិនមែនកើតឡើងយូរមកហើយទេ រហូតមកទល់ពេលនេះ អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ ដូច្នេះ អ្នកពុំអាចពោលថា “ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ការទាំងនោះត្រូវបាននិម្មិតបង្កើតនៅឥឡូវនេះ គឺមិនមែនតាំងពីដើមទេ។ មុនថ្ងៃនេះ អ្នកមិនដែលឮអំពីការទាំងនោះទេ ក្រែងលោអ្នកនិយាយថា: ‘មើល៍! ខ្ញុំដឹងការទាំងនោះហើយ!’។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ការទាំងនោះទើបនឹងកើតឡើងឥឡូវ មិនមែនកាលពីបុរាណទេ ហើយកាលមុនថ្ងៃនេះ អ្នកមិនដែលបានឮនិយាយពីការទាំងនោះឡើយ ក្រែងអ្នកនិយាយថា មើល៍ ខ្ញុំបានដឹងការនោះហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ការទាំងនោះទើបនឹងកើតឡើងឥឡូវ មិនមែនកាលពីបុរាណទេ ហើយកាលមុនថ្ងៃនេះ ឯងមិនដែលបានឮនិយាយពីការទាំងនោះឡើយ ក្រែងឯងនិយាយថា មើល ខ្ញុំបានដឹងការនោះហើយ សូមមើលជំពូកអាល់គីតាប7 ព្រឹត្តិការណ៍នោះទើបនឹងកកើត តែមិនមែនកើតឡើងយូរមកហើយទេ រហូតមកទល់ពេលនេះ អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ ដូច្នេះ អ្នកពុំអាចពោលថា “ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។ សូមមើលជំពូក |
ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធ និងជាព្រះដែលលោះជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់ព្រះអម្ចាស់ ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលបានជ្រើសរើសអ្នក។