ដូច្នេះ ឈើទាំងនោះក៏បានសម្រាប់មនុស្សដុត។ គាត់យកខ្លះពីក្នុងវាមកដុតកម្ដៅខ្លួន គាត់បង្កាត់ភ្លើង ហើយដុតនំប៉័ង ក៏ធ្វើព្រះមួយដើម្បីថ្វាយបង្គំ; គាត់ធ្វើវាជារូបឆ្លាក់មួយ ហើយក្រាបចុះនៅចំពោះរូបនោះ។
អេសាយ 44:16 - ព្រះគម្ពីរខ្មែរសាកល ឈើពាក់កណ្ដាលគាត់ដុតក្នុងភ្លើង ហើយអាំងសាច់នៅលើឈើពាក់កណ្ដាលនោះ។ គាត់ហូបសាច់អាំងនោះ ក៏ឆ្អែតទៅ ទាំងកម្ដៅខ្លួនផង រួចពោលថា៖ “ហាសហា! ក្ដៅស្រួលណាស់! ខ្ញុំបានកក់ក្ដៅហើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គាត់យកខ្លះធ្វើឧសដុត ខ្លះទៀតដុតធ្វើម្ហូប គឺគាត់អាំងសាច់ ហើយស៊ីឆ្អែត។ គាត់កម្ដៅខ្លួនដែរ ដោយពោលថា "អៃយ៉ា កក់ក្តៅស្រួលណាស់ ពេលខ្ញុំអាំងភ្លើង"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកឈើមួយចំណែកទៅធ្វើជាអុស អាំងសាច់បរិភោគចម្អែតក្រពះ ហើយក៏ប្រើសម្រាប់កម្ដៅរូបរាងកាយ ទាំងពោលថា “មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គាត់យកខ្លះធ្វើឧសដុត ខ្លះទៀតដុតធ្វើម្ហូប គឺគាត់អាំងសាច់ ហើយស៊ីឆ្អែត អើ គាត់កំដៅខ្លួនដែរ ដោយពោលថា អៃយ៉ា ក្តៅស្រួលហ្ន៎ ខ្ញុំអាំងភ្លើងហើយ អាល់គីតាប គេយកឈើមួយចំណែកទៅធ្វើជាអុស អាំងសាច់បរិភោគចំអែតក្រពះ ហើយក៏ប្រើសម្រាប់កំដៅរូបរាងកាយ ទាំងពោលថា “មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់!”។ |
ដូច្នេះ ឈើទាំងនោះក៏បានសម្រាប់មនុស្សដុត។ គាត់យកខ្លះពីក្នុងវាមកដុតកម្ដៅខ្លួន គាត់បង្កាត់ភ្លើង ហើយដុតនំប៉័ង ក៏ធ្វើព្រះមួយដើម្បីថ្វាយបង្គំ; គាត់ធ្វើវាជារូបឆ្លាក់មួយ ហើយក្រាបចុះនៅចំពោះរូបនោះ។
រីឯឈើដែលសល់ គាត់ធ្វើជាព្រះ ជារូបឆ្លាក់សម្រាប់ខ្លួន ក៏ក្រាបចុះនៅចំពោះវា ហើយថ្វាយបង្គំ ព្រមទាំងអធិស្ឋានទៅវាថា៖ “សូមរំដោះទូលបង្គំផង ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ”។
មើល៍! ពួកគេនឹងបានដូចជាចំបើង ភ្លើងនឹងឆាបឆេះពួកគេ ពួកគេនឹងរំដោះខ្លួនពីអំណាចនៃភ្លើងមិនបានឡើយ; ភ្លើងនោះមិនមែនជារងើកសម្រាប់កម្ដៅខ្លួន ឬជាភ្លើងសម្រាប់អង្គុយជុំវិញនោះទេ។