ពួកអ្នកដែលធ្វើរូបទាំងនោះ និងអស់អ្នកដែលជឿទុកចិត្តលើរូបទាំងនោះ នឹងបានដូចរូបទាំងនោះដែរ។
អេសាយ 42:17 - ព្រះគម្ពីរខ្មែរសាកល រីឯពួកអ្នកដែលទុកចិត្តលើរូបឆ្លាក់ ហើយនិយាយទៅកាន់រូបសិតថា: ‘ពួកព្រះអង្គជាព្រះនៃយើងខ្ញុំ’ អ្នកទាំងនោះនឹងថយទៅវិញ ហើយអាម៉ាស់មុខយ៉ាងខ្លាំង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកដែលទុកចិត្តនឹងរូបឆ្លាក់ ហើយដែលនិយាយទៅរូបសិតថា "លោកជាព្រះរបស់យើងខ្ញុំ" នោះនឹងត្រូវបែរខ្នងចេញវិញ ហើយមានសេចក្ដីខ្មាសជ្រប់មុខផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអស់អ្នកដែលផ្ញើជីវិតលើព្រះក្លែងក្លាយ ហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួន មុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលទុកចិត្តនឹងរូបឆ្លាក់ ហើយដែលនិយាយទៅរូបសិតថា លោកជាព្រះរបស់យើងខ្ញុំ នោះនឹងត្រូវបែរខ្នងចេញវិញ ហើយនឹងមានសេចក្ដីខ្មាសជ្រប់មុខផង។ អាល់គីតាប រីឯអស់អ្នកដែលផ្ញើជីវិតស្តេចក្លែងក្លាយ ហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួន មុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។ |
ពួកអ្នកដែលធ្វើរូបទាំងនោះ និងអស់អ្នកដែលជឿទុកចិត្តលើរូបទាំងនោះ នឹងបានដូចរូបទាំងនោះដែរ។
សូមឲ្យអស់អ្នកដែលបម្រើរូបឆ្លាក់ គឺពួកអ្នកដែលអួតខ្លួនដោយអាងរូបបដិមាករឥតប្រយោជន៍ទាំងនោះបានអាម៉ាស់មុខ; ព្រះទាំងអស់អើយ ចូរថ្វាយបង្គំព្រះអង្គ!
ពួកគេនឹងអាម៉ាស់មុខ ដោយសារតែដើមអូកដែលអ្នករាល់គ្នាបានពេញចិត្ត អ្នករាល់គ្នាក៏នឹងទទួលការអាប់យស ដោយសារតែសួនច្បារដែលអ្នករាល់គ្នាបានជ្រើសរើសដែរ។
មើល៍! អស់ទាំងគូកនរបស់រូបនោះនឹងអាម៉ាស់មុខ ដ្បិតខ្លួនសិប្បករទាំងនោះគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ ចូរឲ្យពួកគេទាំងអស់គ្នាជួបជុំ ហើយឈរឡើងចុះ! ពួកគេនឹងភ័យខ្លាច ទាំងអាម៉ាស់មុខជាមួយគ្នា!
រីឯឈើដែលសល់ គាត់ធ្វើជាព្រះ ជារូបឆ្លាក់សម្រាប់ខ្លួន ក៏ក្រាបចុះនៅចំពោះវា ហើយថ្វាយបង្គំ ព្រមទាំងអធិស្ឋានទៅវាថា៖ “សូមរំដោះទូលបង្គំផង ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ”។
អស់អ្នកដែលបង្កើតរូបឆ្លាក់គឺឥតបានការ ហើយរបស់ដែលពួកគេពេញចិត្តនោះ ក៏ឥតប្រយោជន៍ដែរ។ សាក្សីរបស់ពួកគេមើលមិនឃើញ ហើយមិនដឹងផង ដូច្នេះពួកគេនឹងអាម៉ាស់មុខ។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា មានបន្ទូលដូច្នេះថា៖ “មើល៍! ពួកអ្នកបម្រើរបស់យើងនឹងហូប ប៉ុន្តែអ្នករាល់គ្នានឹងឃ្លាន! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងផឹក ប៉ុន្តែអ្នករាល់គ្នានឹងស្រេក! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងអរសប្បាយ ប៉ុន្តែអ្នករាល់គ្នានឹងអាម៉ាស់មុខ!