ចូរនិយាយនឹងពួកអ្នកដែលមានចិត្តតក់ស្លុតថា៖ “ចូរមានកម្លាំងឡើង កុំខ្លាចឡើយ! មើល៍! ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គនឹងយាងមកដោយមានការសងសឹក ដោយមានសំណងរបស់ព្រះ។ ព្រះអង្គនឹងយាងមក ហើយសង្គ្រោះអ្នករាល់គ្នា”។
អេសាយ 41:6 - ព្រះគម្ពីរខ្មែរសាកល ម្នាក់ៗជួយអ្នកជិតខាងរបស់ខ្លួន ហើយនិយាយនឹងបងប្អូនរបស់ខ្លួនថា៖ “ចូរមានកម្លាំងឡើង!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេជួយគ្នាទៅវិញទៅមក ហើយគ្រប់គ្នានិយាយដល់បងប្អូនខ្លួនថា "ចូរមានចិត្តក្លាហានឡើង" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេជួយគ្នាទៅវិញទៅមក ម្នាក់ៗពោលទៅកាន់បងប្អូនរបស់ខ្លួនថា “ចូរមានចិត្តក្លាហានឡើង!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេជួយគ្នាទៅវិញទៅមក ហើយគ្រប់គ្នានិយាយដល់បងប្អូនខ្លួនថា ចូរមានចិត្តក្លាហានឡើង អាល់គីតាប ពួកគេជួយគ្នាទៅវិញទៅមក ម្នាក់ៗពោលទៅកាន់បងប្អូនរបស់ខ្លួនថា “ចូរមានចិត្តក្លាហានឡើង!”។ |
ចូរនិយាយនឹងពួកអ្នកដែលមានចិត្តតក់ស្លុតថា៖ “ចូរមានកម្លាំងឡើង កុំខ្លាចឡើយ! មើល៍! ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គនឹងយាងមកដោយមានការសងសឹក ដោយមានសំណងរបស់ព្រះ។ ព្រះអង្គនឹងយាងមក ហើយសង្គ្រោះអ្នករាល់គ្នា”។
តើជាមួយរូបឆ្លាក់ដែលសិប្បករម្នាក់បានសិតធ្វើ ហើយជាងទងស្រោបដោយមាស ព្រមទាំងធ្វើខ្សែប្រាក់ឲ្យវាឬ?
កោះទាំងឡាយបានឃើញ ក៏ភ័យខ្លាច ចុងបំផុតនៃផែនដីក៏ញ័ររន្ធត់; ពួកវាចូលមកជិត ក៏មកដល់។
សិប្បករក៏លើកទឹកចិត្តជាងទង អ្នកដែលផែដោយញញួរ ក៏លើកទឹកចិត្តអ្នកដែលដំដែកទ្រនាប់ ដោយនិយាយអំពីការផ្សារថា៖ “នេះល្អហើយ!” ព្រមទាំងវាយភ្ជាប់ដោយដែកគោលមិនឲ្យរង្គើចេញឡើយ។
ជាងលោហៈដំនៅលើភ្លើងធ្យូងដោយឧបករណ៍ ហើយច្នៃវាឲ្យចេញរូបរាងដោយញញួរ ព្រមទាំងធ្វើវាដោយដើមដៃដ៏មានកម្លាំងរបស់ខ្លួន។ គាត់ក៏ឃ្លាន ហើយអស់កម្លាំងផង ក៏ល្វើយទៅដោយសារមិនបានផឹកទឹក។