អេសាយ 40:19 - ព្រះគម្ពីរខ្មែរសាកល តើជាមួយរូបឆ្លាក់ដែលសិប្បករម្នាក់បានសិតធ្វើ ហើយជាងទងស្រោបដោយមាស ព្រមទាំងធ្វើខ្សែប្រាក់ឲ្យវាឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯរូបព្រះ គឺមានជាងម្នាក់បានសិតធ្វើទេ ហើយជាងទង គេស្រោបដោយមាស ក៏ធ្វើខ្សែប្រាក់ឲ្យផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាប្រដូចព្រះអង្គ ទៅនឹងព្រះក្លែងក្លាយឬ? ទេ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ ជាងមាសយកមាសមកស្រោបរូបនោះ ព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរូបព្រះ គឺមានជាងម្នាក់បានសិតធ្វើទេ ហើយជាងទង គេស្រោបដោយមាស ក៏ធ្វើខ្សែប្រាក់ឲ្យផង អាល់គីតាប អ្នករាល់គ្នាប្រដូចទ្រង់ ទៅនឹងព្រះក្លែងក្លាយឬ? ទេ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ ជាងមាសយកមាសមកស្រោបរូបនោះ ព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។ |
ពួកអ្នកដែលធ្វើរូបទាំងនោះ និងអស់អ្នកដែលជឿទុកចិត្តលើរូបទាំងនោះ នឹងបានដូចរូបទាំងនោះដែរ។
នៅថ្ងៃនោះ មនុស្សនឹងបោះចោលរូបបដិមាករឥតប្រយោជន៍ធ្វើពីមាស និងរូបបដិមាករឥតប្រយោជន៍ធ្វើពីប្រាក់របស់ខ្លួន ដែលពួកគេបានធ្វើសម្រាប់ខ្លួនឯងដើម្បីថ្វាយបង្គំនោះ ទៅឲ្យសត្វកំពីងដូង និងប្រចៀវ
ទឹកដីរបស់ពួកគេពេញដោយរូបបដិមាករឥតប្រយោជន៍ ពួកគេថ្វាយបង្គំស្នាដៃរបស់ខ្លួន ដែលម្រាមដៃរបស់ខ្លួនបានធ្វើ។
ពេលនោះ អ្នករាល់គ្នានឹងបង្អាប់បង្អោនរូបឆ្លាក់ដែលស្រោបដោយប្រាក់របស់អ្នក និងរូបសិតដែលស្រោបដោយមាសរបស់អ្នក ក៏នឹងបោះវាចោលដូចក្រណាត់មករដូវ ទាំងនិយាយទៅវាថា៖ “ចេញទៅ!”។
ពួកគេក៏ផឹកស្រា ហើយសរសើរតម្កើងបណ្ដាព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។