អេសាយ 39:6 - ព្រះគម្ពីរខ្មែរសាកល
‘មើល៍! នឹងមានថ្ងៃមកដល់ ដែលគេនឹងយកអ្វីៗទាំងអស់ក្នុងដំណាក់របស់អ្នក និងអ្វីៗដែលដូនតារបស់អ្នកបានសន្សំទុករហូតដល់ថ្ងៃនេះ ទៅបាប៊ីឡូន ឥតបន្សល់អ្វីឡើយ’។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា:
សូមមើលជំពូក
មើល៍! នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលបុព្វបុរសទ្រង់បានសន្សំទុក ដរាបដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូន ឥតទុកឲ្យមានសល់អ្វីឡើយ នេះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
សូមមើលជំពូក
ព្រះអម្ចាស់មានព្រះបន្ទូលថា “នៅគ្រាខាងមុខ រាជ្យទ្រព្យទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់អ្នក និងភោគសម្បត្តិដែលអយ្យកោរបស់អ្នកបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។
សូមមើលជំពូក
មើល នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យនៅក្នុងព្រះរាជវាំង នឹងរបស់ទាំងប៉ុន្មានដែលពួកឰយុកោទ្រង់បានសន្សំទុក ដរាបដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូន ឥតទុកឲ្យមានសល់អ្វីឡើយ នេះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា
សូមមើលជំពូក
អុលឡោះតាអាឡាមានបន្ទូលថា “នៅគ្រាខាងមុខ រាជ្យទ្រព្យទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់អ្នក និងភោគសម្បត្តិដែលអយ្យកោរបស់អ្នកបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។
សូមមើលជំពូក