ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 36:8 - ព្រះគម្ពីរខ្មែរសាកល

“ឥឡូវនេះ ចូរ​ភ្នាល់គ្នា​ជាមួយ​ស្ដេច​អាស្ស៊ីរី​ចៅហ្វាយ​របស់យើង​ចុះ​! យើង​នឹង​ឲ្យ​សេះ​ពីរ​ពាន់​ក្បាល​ដល់​អ្នក ប្រសិនបើ​អ្នក​អាច​ដាក់​អ្នក​ជិះ​របស់​អ្នក​លើ​ពួកវា​បាន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចូរ​អ្នក​ចុះ​សន្យា​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​របស់​យើង​ឥឡូវ​ចុះ នោះ​យើង​នឹង​ឲ្យ​សេះ​ពីរ​ពាន់​ដល់​អ្នក បើ​អ្នក​រក​អ្នក​ជិះ​បាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ សុំ​ព្រះ‌ករុណា​សាក​ល្បង​ភ្នាល់​ជា​មួយ​ព្រះចៅ​ក្រុង​អាស្ស៊ីរី ជា​អម្ចាស់​របស់​ទូលបង្គំ​ទៅ នោះ​ទូលបង្គំ​នឹង​ថ្វាយ​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ព្រះ‌ករុណា​រក​អ្នក​ជិះ​បាន!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​ស្រុក​អាសស៊ើរ ជា​ចៅហ្វាយ​របស់​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ សុំ​ស្តេច​សាក​ល្បង​ភ្នាល់​ជា​មួយ​ស្តេច​ក្រុង​អាស្ស៊ីរី ជា​ចៅហ្វាយ​របស់​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ជូន​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ស្តេច​រក​អ្នក​ជិះ​បាន!

សូមមើលជំពូក



អេសាយ 36:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​អាស្ស៊ីរី​ក៏​ចាត់​រ៉ាបសាកេ​ពី​ឡាគីស​ឲ្យទៅ​យេរូសាឡិម គឺ​ទៅ​ឯ​ព្រះបាទ​ហេសេគា ជាមួយ​កងទ័ព​ដ៏ធំ​។ គាត់​ក៏​ឈរ​នៅត្រង់​ប្រឡាយ​នៃ​ស្រះ​ខាងលើ តាម​មហាវិថី​ទៅកាន់​វាល​អ្នក​បោកគក់​។


ប្រហែលជា​អ្នក​និយាយ​មក​យើង​ថា​: ‘ពួកយើង​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ពួកយើង’។ ចុះ​មិនមែន​ជា​ព្រះនេះ​ទេ​ឬ ដែល​ហេសេគា​បាន​បំបាត់​ទីខ្ពស់ និង​អាសនា​របស់ព្រះអង្គ​ចេញ ហើយ​ប្រាប់​យូដា និង​យេរូសាឡិម​ថា​: ‘អ្នករាល់គ្នា​ត្រូវតែ​ថ្វាយបង្គំ​នៅមុខ​អាសនា​មួយ​នេះ’?


ចុះ​អ្នក​អាច​បង្វែរ​មុខ​របស់​មេទ័ព​តូច​មួយ​ក្នុង​ពួក​រាជបម្រើ​របស់​ចៅហ្វាយ​យើង​យ៉ាងដូចម្ដេច​បាន ដោយ​ទុកចិត្ត​លើ​អេហ្ស៊ីប​ដើម្បី​បាន​រទេះចម្បាំង និង​ពលសេះ​ដូច្នេះ​?