អេលាគីម សេបណា និងយ៉ូអា ក៏និយាយនឹងរ៉ាបសាកេថា៖ “សូមមានប្រសាសន៍នឹងពួកបាវបម្រើរបស់លោកជាភាសាអើរ៉ាមវិញ ពីព្រោះយើងខ្ញុំស្ដាប់បាន។ សូមកុំមានប្រសាសន៍នឹងយើងខ្ញុំជាភាសាយូដា ដាក់ត្រចៀករបស់ប្រជាជនដែលនៅលើកំពែងឡើយ”។
អេសាយ 36:12 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែរ៉ាបសាកេតបថា៖ “តើចៅហ្វាយរបស់យើងបានចាត់យើងឲ្យមក ដើម្បីនិយាយពាក្យទាំងនេះដល់ចៅហ្វាយរបស់អ្នក និងដល់អ្នកឬ? តើមិនមែនដល់ពួកមនុស្សដែលអង្គុយលើកំពែង ដែលនឹងស៊ីលាមករបស់ខ្លួន ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយពួកអ្នកទេឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ រ៉ាបសាកេតបថា៖ «ចុះតើចៅហ្វាយយើងបានចាត់យើង ឲ្យមកនិយាយសេចក្ដីទាំងនេះ ចំពោះតែចៅហ្វាយអ្នក និងខ្លួនអ្នកប៉ុណ្ណោះឬ? គឺបានចាត់យើងឲ្យមក និយាយនឹងមនុស្សដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួនជាមួយអ្នកដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេទ័ពអាស្ស៊ីរីតបវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្ដេចឲ្យយើងមកប្រាប់អ្នកទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះកំពុងតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯងដូចអស់លោកដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែរ៉ាបសាកេតបថា ចុះតើចៅហ្វាយអញបានចាត់អញ ឲ្យមកនិយាយសេចក្ដីទាំងនេះ ចំពោះតែចៅហ្វាយឯង ហើយនឹងខ្លួនឯងប៉ុណ្ណោះឬអី គឺបានចាត់អញឲ្យមក និយាយនឹងមនុស្សដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយនឹងឯងដែរ។ អាល់គីតាប មេទ័ពអាស្ស៊ីរីតបវិញថា៖ «ស្តេចរបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកជម្រាបស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្ដេចឲ្យយើងមកប្រាប់អ្នកទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះកំពុងតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯងដូចអស់លោកដែរ»។ |
អេលាគីម សេបណា និងយ៉ូអា ក៏និយាយនឹងរ៉ាបសាកេថា៖ “សូមមានប្រសាសន៍នឹងពួកបាវបម្រើរបស់លោកជាភាសាអើរ៉ាមវិញ ពីព្រោះយើងខ្ញុំស្ដាប់បាន។ សូមកុំមានប្រសាសន៍នឹងយើងខ្ញុំជាភាសាយូដា ដាក់ត្រចៀករបស់ប្រជាជនដែលនៅលើកំពែងឡើយ”។
រួចរ៉ាបសាកេក៏ឈរឡើង ហើយស្រែកដោយសំឡេងយ៉ាងខ្លាំងជាភាសាយូដាថា៖ “ចូរស្ដាប់ព្រះរាជឱង្ការរបស់ស្ដេចដ៏ធំឧត្ដម គឺស្ដេចនៃអាស្ស៊ីរី!
ពួកគេកាប់សាច់នៅខាងស្ដាំ ប៉ុន្តែនៅតែឃ្លានដដែល ពួកគេត្របាក់ស៊ីនៅខាងឆ្វេង ប៉ុន្តែមិនឆ្អែតឡើយ ម្នាក់ៗនឹងស៊ីសាច់ដើមដៃរបស់ខ្លួន។