ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 32:5 - ព្រះគម្ពីរខ្មែរសាកល

មនុស្ស​ឆោតល្ងង់​នឹង​មិន​ត្រូវគេ​ហៅថា​អភិជន​ទៀត​ឡើយ មនុស្សអប្រិយ​ក៏​មិន​ត្រូវគេ​និយាយថា​ជា​អ្នកគួរឲ្យគោរព​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងី‌ល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត ក៏​មិន​ហៅ​មនុស្ស​កំណាច​ថា​ជា​អ្នក​មាន​គុណ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​លែង​គោរព​មនុស្ស​ល្ងី‌ល្ងើ​ទុក​ជា មនុស្ស​ថ្លៃ‌ថ្នូរ​ទៀត​ហើយ ហើយ​ក៏​លែង​គោរព​មនុស្ស​វៀច‌វេរ​ថា ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ទៀត​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងី‌ល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត ក៏​មិន​ហៅ​មនុស្ស​ទ្រឹស្តិ‌ស្មូរ​ថា​ជា​មាន​គុណ​ឡើយ

សូមមើលជំពូក

អាល់គីតាប

គេ​លែង​គោរព​មនុស្ស​ល្ងី‌ល្ងើ​ទុក​ជា មនុស្ស​ថ្លៃ‌ថ្នូរ​ទៀត​ហើយ ហើយ​ក៏​លែង​គោរព​មនុស្ស​វៀច‌វេរ​ថា ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ទៀត​ដែរ

សូមមើលជំពូក



អេសាយ 32:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​ដើរ​គ្រប់ទីកន្លែង នៅពេលដែល​អំពើថោកទាប​ត្រូវបាន​លើកតម្កើង​នៅក្នុងចំណោម​មនុស្សលោក​៕


ក្នុង​ភ្នែក​របស់អ្នកនោះ គាត់​មើលងាយ​មនុស្សដែល​ត្រូវ​ព្រះ​បោះបង់ចោល ប៉ុន្តែ​ឲ្យតម្លៃ​មនុស្សដែល​កោតខ្លាច​ព្រះយេហូវ៉ា​វិញ​; បើ​បាន​ស្បថ​អ្វីមួយ ក៏​គាត់​មិន​ប្រែប្រួល​ដែរ ទោះបីជា​ត្រូវ​រងទុក្ខ​ក៏ដោយ​។


មនុស្សអប្រិយ មធ្យោបាយ​របស់គេ​គឺ​អាក្រក់ គេ​គិតគូរ​គម្រោងអាក្រក់​ដើម្បី​បំផ្លាញ​មនុស្ស​ទ័លក្រ​ដោយ​ពាក្យ​ភូតភរ សូម្បីតែ​នៅពេល​មនុស្ស​ខ្វះខាត​និយាយ​ត្រឹមត្រូវ​។


វេទនា​ហើយ​! អ្នកដែល​ហៅ​អាក្រក់​ថា​ល្អ ហើយ​ហៅ​ល្អ​ថា​អាក្រក់ អ្នកដែល​ចាត់ទុក​សេចក្ដីងងឹត​ជា​ពន្លឺ ហើយ​ចាត់ទុក​ពន្លឺ​ជា​សេចក្ដីងងឹត អ្នកដែល​ចាត់ទុក​ល្វីង​ជា​ផ្អែម ហើយ​ចាត់ទុក​ផ្អែម​ជា​ល្វីង​។


គ្រានោះ អ្នករាល់គ្នា​នឹង​ឃើញ​ភាពខុសគ្នា​រវាង​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់​ម្ដងទៀត ព្រមទាំងភាពខុសគ្នា​រវាង​អ្នកដែល​បម្រើ​ព្រះ និង​អ្នកដែល​មិន​បម្រើ​ព្រះអង្គ”៕