ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 32:12 - ព្រះគម្ពីរខ្មែរសាកល

ចូរ​យំគក់ទ្រូង​ចំពោះ​ចម្ការ​ដ៏គាប់ចិត្ត ចំពោះ​ដើមទំពាំងបាយជូរ​ដ៏​សម្បូរផលផ្លែ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​នឹង​គក់​ទ្រូង​យំ​ទួញ​នឹង​ចម្ការ​ដែល​គាប់​ចិត្ត និង​ដើម​ទំពាំង‌បាយ‌ជូរ​ដែល​ដុះ‌ដាល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​នាំ​គ្នា​គក់​ទ្រូង កាន់​ទុក្ខ ហើយ​យំ​ស្រណោះ​ស្រែ​ចម្ការ និង​ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ធ្លាប់​តែ​ផ្ដល់​ផល​ផ្លែ​ដ៏​ល្អ​នោះ​ទៅ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​នឹង​គក់​ទ្រូង​យំ​ទួញ​នឹង​ចំការ​ដែល​គាប់​ចិត្ត ហើយ​នឹង​ដើម​ទំពាំង‌បាយ‌ជូរ​ដែល​ដុះ‌ដាល

សូមមើលជំពូក

អាល់គីតាប

ចូរ​នាំ​គ្នា​គក់​ទ្រូង កាន់​ទុក្ខ ហើយ​យំ​ស្រណោះ​ស្រែ​ចម្ការ និង​ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ធ្លាប់​តែ​ផ្តល់​ផល​ផ្លែ​ដ៏​ល្អ​នោះ​ទៅ!

សូមមើលជំពូក



អេសាយ 32:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ផែនដី​នៅទទេ និង​ធ្វើឲ្យ​វា​វិនាស​ទៅ ហើយ​បង្វៀច​ផ្ទៃ​របស់វា ព្រមទាំង​កម្ចាត់កម្ចាយ​អ្នកដែល​រស់នៅ​លើ​វា​ផង​។


ស្រាទំពាំងបាយជូរថ្មី​បាន​រីងស្ងួត ហើយ​ដើមទំពាំងបាយជូរ​ក៏​ក្រៀមស្វិត រីឯ​អស់អ្នក​ដែល​មាន​ចិត្ត​អរសប្បាយ​បាន​ដកដង្ហើមធំ​។


ចំពោះ​ទឹកដី​របស់​ប្រជាជន​ខ្ញុំ​ដែល​មាន​ដុះ​បន្លា និង​អញ្ចាញ មែនហើយ ចំពោះ​អស់ទាំង​ផ្ទះ​នៃ​សេចក្ដីរីករាយ​នៅ​ទីក្រុង​ដ៏រីករាយ​ផង​!