ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 30:5 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​គ្រប់គ្នា​នឹង​អាម៉ាស់មុខ ដោយព្រោះ​ប្រជាជន​ដែល​មិនមែន​ជាប្រយោជន៍​ដល់​គេ មិនមែន​ជា​ជំនួយ ក៏​មិនមែន​ជាប្រយោជន៍ តែ​ជា​សេចក្ដីអាម៉ាស់ និង​ជា​សេចក្ដីត្មះតិះដៀល​វិញ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​នឹង​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា ពី​ដំណើរ​សាសន៍​នោះ ដែល​មិន​អាច​នឹង​មាន​ប្រយោជន៍​ដល់​គេ​ឡើយ ជា​សាសន៍​ដែល​មិន​មែន​ជា​ជំនួយ ឬ​ជា​ប្រយោជន៍​សោះ គឺ​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​សេចក្ដី​ដំណៀល​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តែ​ពួក​គេ​នឹង​ត្រូវ​ខក​ចិត្ត ដោយ​ឃើញ​ថា​ប្រជា‌ជន​អេស៊ីប ពុំ​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទេ គឺ​ជន‌ជាតិ​អេស៊ីប​ពុំ​អាច​សង្គ្រោះ ពុំ​អាច​ជួយ​ពួក​គេ​បាន​ទាល់​តែ​សោះ! ផ្ទុយ​ទៅ​វិញ មាន​តែ​នាំ​ឲ្យ​ពួក​គេ​ត្រូវ អាម៉ាស់ និង​បាត់​បង់​កិត្តិយស​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​នឹង​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា ពី​ដំណើរ​សាសន៍​នោះ ដែល​មិន​អាច​នឹង​មាន​ប្រយោជន៍​ដល់​គេ​ឡើយ ជា​សាសន៍​ដែល​មិន​មែន​ជា​ជំនួយ ឬ​ជា​ប្រយោជន៍​សោះ គឺ​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស នឹង​សេចក្ដី​ដំនៀល​វិញ។

សូមមើលជំពូក

អាល់គីតាប

តែ​ពួក​គេ​នឹង​ត្រូវ​ខក​ចិត្ត ដោយ​ឃើញ​ថា​ប្រជា‌ជន​អេស៊ីប ពុំ​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទេ គឺ​ជន‌ជាតិ​អេស៊ីប​ពុំ​អាច​សង្គ្រោះ ពុំ​អាច​ជួយ​ពួក​គេ​បាន​ទាល់​តែ​សោះ! ផ្ទុយ​ទៅ​វិញ មាន​តែ​នាំ​ឲ្យ​ពួក​គេ​ត្រូវ អាម៉ាស់ និង​បាត់​បង់​កិត្តិយស​ប៉ុណ្ណោះ។

សូមមើលជំពូក



អេសាយ 30:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ថ្ងៃ​នៃ​ការដាក់ទោស នៅពេល​ការហិនវិនាស​មក​ពី​ឆ្ងាយ តើ​អ្នករាល់គ្នា​នឹង​ធ្វើ​ដូចម្ដេច​? តើ​អ្នករាល់គ្នា​នឹង​រត់គេច​ទៅ​រក​អ្នកណា​ឲ្យ​ជួយ​? តើ​អ្នករាល់គ្នា​នឹង​ផ្ញើ​ភាពស្ដុកស្ដម្ភ​របស់អ្នករាល់គ្នា​ទុក​នៅ​ឯណា​?


ក៏​និយាយថា​៖ “ទេ​! ពួកយើង​នឹង​រត់គេច​លើ​សេះ​!”។ ដូច្នេះ អ្នករាល់គ្នា​នឹង​រត់គេច​មែន​។ អ្នករាល់គ្នានិយាយ​ទៀត​ថា​៖ “ពួកយើង​នឹង​ជិះ​សេះ​ដ៏លឿន​!”។ ដូច្នេះ ពួកអ្នកដែល​ដេញតាម​អ្នករាល់គ្នា​នឹង​លឿន​ដែរ​។


ដ្បិត​ជំនួយ​របស់​អេហ្ស៊ីប គឺ​ឥតប្រយោជន៍ និង​ឥតបានការ ហេតុនេះហើយបានជា​យើង​ហៅ​នាង​ថា “រ៉ាហាប់​ដែល​អង្គុយនៅតែស្ងៀម”។


មើល៍! អ្នក​ទុកចិត្ត​លើ​អេហ្ស៊ីប គឺ​ទុកចិត្ត​លើ​ឈើច្រត់​ដើមត្រែង​កំបាក់​នោះ ដែល​អ្នកណា​ផ្អែក​លើ​វា វា​នឹង​មុត​ដៃ​អ្នកនោះ ហើយ​ចាក់ទម្លុះ​ដៃគេ​វិញ​។ ផារ៉ោន​ស្ដេច​នៃ​អេហ្ស៊ីប​គឺ​យ៉ាងនោះ​ឯង ដល់​អស់អ្នក​ដែល​ទុកចិត្ត​លើ​ទ្រង់​។