អេសាយ 3:3 - ព្រះគម្ពីរខ្មែរសាកល មេទាហានលើហាសិបនាក់ និងអ្នកធំ ទីប្រឹក្សា និងសិប្បករជំនាញ ព្រមទាំងអ្នកប៉ិនប្រសប់ខាងមន្តអាគមផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងមេត្រួតលើហាសិបនាក់ និងមនុស្សដែលមានសក្តិយស ទាំងអ្នកប្រឹក្សា និងជាងប៉ិនប្រសប់ ហើយអ្នកមានវោហារយ៉ាងចំណានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លែងមានមេទ័ព លែងមានអ្នកធំ លែងមានទីប្រឹក្សា លែងមានជំនាញការ ហើយក៏លែងមានគ្រូពូកែខាងមន្តអាគមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងមេត្រួតលើ៥០នាក់ នឹងមនុស្សដែលមានសក្តិយស ទាំងអ្នកប្រឹក្សា នឹងជាងប៉ិនប្រសប់ ហើយនឹងអ្នកមានវោហារយ៉ាងចំណានផង អាល់គីតាប លែងមានមេទ័ព លែងមានអ្នកធំ លែងមានទីប្រឹក្សា លែងមានជំនាញការ ហើយក៏លែងមានគ្រូពូកែខាងមន្តអាគមដែរ។ |
ដោយហេតុនេះ ប្រជារាស្ត្ររបស់យើងនឹងត្រូវជម្លៀស ដោយសារគ្មានចំណេះដឹង។ អភិជនរបស់ពួកគេត្រឡប់ជាអ្នកអត់ឃ្លានវិញ ហើយហ្វូងមនុស្សរបស់ពួកគេក៏ខះកដោយស្រេកទឹក។