ព្រះអង្គនឹងធ្វើជាទីវិសុទ្ធ ប៉ុន្តែចំពោះវង្សត្រកូលអ៊ីស្រាអែលទាំងពីរ ព្រះអង្គនឹងធ្វើជាថ្មនៃការជំពប់ និងជាថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល; ចំពោះអ្នកដែលរស់នៅយេរូសាឡិម ព្រះអង្គនឹងធ្វើជាអង្គប់ និងជាអន្ទាក់ផង។
អេសាយ 24:17 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលរស់នៅផែនដីអើយ ការភិតភ័យ រណ្ដៅ និងអន្ទាក់នឹងធ្លាក់មកលើអ្នក! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមនុស្សនៅផែនដីអើយ សេចក្ដីតក់ស្លុត រណ្តៅ និងអន្ទាក់គ្របលើអ្នកហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នានៅលើផែនដីអើយ អ្នករាល់គ្នាមុខជាត្រូវញ័ររន្ធត់ ធ្លាក់រណ្ដៅ និងជាប់អន្ទាក់មិនខាន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱមនុស្សនៅផែនដីអើយ សេចក្ដីតក់ស្លុត រណ្តៅ នឹងអន្ទាក់គ្របលើឯងហើយ អាល់គីតាប មនុស្សម្នានៅលើផែនដីអើយ អ្នករាល់គ្នាមុខជាត្រូវញ័ររន្ធត់ ធ្លាក់រណ្ដៅ និងជាប់អន្ទាក់មិនខាន! |