ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 23:3 - ព្រះគម្ពីរខ្មែរសាកល

ចំណូល​របស់នាង​នៅលើ​ទឹក​ដ៏ច្រើន គឺ​ភោគផល​ពី​ស៊ីហោរ ជា​ចម្រូត​នៃ​ទន្លេនីល​។ ទីរ៉ុស​ជា​កន្លែងជួញដូរ​ដល់​ប្រជាជាតិ​នានា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

និង​នៅ​លើមហា​សាគរ ហើយ​កម្រៃ​របស់​អ្នក គឺ​ជា​ស្រូវ​ពី​ស្រុក​ស៊ីហោរ ជា​ចម្រូត​តាម​ដង​ទន្លេ​នីល អ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៃ​សាសន៍​ទាំង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ស្រុក​ស៊ីដូន​បាន​ប្រមូល​ភោគ​ផល​ទាំង​ប៉ុន្មាន ដែល​គេ​ដាំ​នៅ​តាម​ដង​ទន្លេ​នីល ភោគ​សម្បត្តិ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ប្រមូល​ផ្ដុំ​ក្នុង​ក្រុង​ស៊ីដូន​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទី​ក្រុង​របស់​ឯង​បាន​កំរៃ ដោយ‌សារ​ស្រូវ​ពី​ស្រុក​ស៊ីហោរ ជា​ចំរូត​នៃ​ស្រុក​ក្បែរ​ទន្លេ​ធំ ដែល​គេ​ដឹក​មក​តាម​ផ្លូវ​សមុទ្រ ទី​ក្រុង​នោះ​ក៏​ជា​ផ្សារ​សំរាប់​គ្រប់​ទាំង​សាសន៍

សូមមើលជំពូក

អាល់គីតាប

អ្នក​ស្រុក​ស៊ីដូន​បាន​ប្រមូល​ភោគ​ផល​ទាំង​ប៉ុន្មាន ដែល​គេ​ដាំ​នៅ​តាម​ដង​ទន្លេ​នីល ភោគ​សម្បត្តិ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ប្រមូល​ផ្ដុំ​ក្នុង​ក្រុង​ស៊ីដូន​ទាំង​អស់។

សូមមើលជំពូក



អេសាយ 23:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើមកក់​តាម​ទន្លេនីល ដែល​នៅ​មាត់​ទន្លេនីល និង​គ្រប់ទាំង​ស្រែពង្រោះ​តាម​ទន្លេនីល នឹង​ក្រៀមស្វិត ក៏​នឹង​ត្រូវបាន​ផាត់បាត់ទៅ ហើយ​គ្មាន​វា​ទៀតឡើយ​។


តើ​នរណា​បាន​គ្រោង​ការនេះ​ទាស់នឹង​ទីរ៉ុស ជាទីក្រុង​ដែល​ធ្លាប់​បំពាក់មកុដ​ឲ្យគេ ដែល​ពួក​ឈ្មួញ​របស់នាង​ជា​មេដឹកនាំ ដែល​ពួក​អ្នកជំនួញ​របស់នាង​ជា​អ្នក​មានយសស័ក្ដិ​នៅលើ​ផែនដី​?


ប៉ុន្តែ​មានពរ​ហើយ​! អ្នករាល់គ្នា​ដែល​សាបព្រោះ​នៅក្បែរ​អស់ទាំង​ទឹក ហើយ​លែង​ជើង​គោ និង​លា​៕