ពួកកូនប្រុសរបស់គូស មានសាបា ហាវីឡា សាប់តា រ៉ាអាម៉ា និងសាប់តិកា។ ពួកកូនប្រុសរបស់រ៉ាអាម៉ា មានសេបា និងដេដាន់។
អេសាយ 21:13 - ព្រះគម្ពីរខ្មែរសាកល នេះជាទំនាយស្ដីអំពីអារ៉ាប៊ី: ក្បួនឈ្មួញនៃជនជាតិដេដាន់អើយ អ្នករាល់គ្នានឹងស្នាក់នៅពេលយប់ក្នុងព្រៃនៅអារ៉ាប៊ី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរស្រុកនៃពួកអារ៉ាប់។ ឱពួកសាសន៍ដេដាន់ ដែលធ្វើដំណើរដង្ហែគ្នាអើយ ពួកអ្នកនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីប្រកាសស្ដីអំពីស្រុកអារ៉ាប់។ ជនជាតិដេដាន់ដែលធ្វើដំណើរជាក្រុមៗអើយ នៅពេលយប់ ចូរនាំគ្នាស្នាក់នៅតាមគុម្ពោត ក្នុងស្រុកអារ៉ាប់នេះហើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរស្រុកនៃពួកអារ៉ាប់។ ឱពួកសាសន៍ដេដាន់ ដែលធ្វើដំណើរដង្ហែគ្នាអើយ ពួកឯងនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់ អាល់គីតាប សេចក្ដីប្រកាសស្ដីអំពីស្រុកអារ៉ាប់។ ជនជាតិដេដាន់ដែលធ្វើដំណើរជាក្រុមៗអើយ នៅពេលយប់ ចូរនាំគ្នាស្នាក់នៅតាមគុម្ពោត ក្នុងស្រុកអារ៉ាប់នេះហើយ! |
ពួកកូនប្រុសរបស់គូស មានសាបា ហាវីឡា សាប់តា រ៉ាអាម៉ា និងសាប់តិកា។ ពួកកូនប្រុសរបស់រ៉ាអាម៉ា មានសេបា និងដេដាន់។
យ៉ុកសានបង្កើតសេបា និងដេដាន់។ កូនចៅរបស់ដេដាន់គឺជនជាតិអាសស៊ើរ ជនជាតិលេទូស និងជនជាតិលេវមី។
បាប៊ីឡូននឹងគ្មានអ្នកណារស់នៅ ក៏គ្មានអ្នកណាស្នាក់នៅជារៀងរហូតពីជំនាន់មួយទៅជំនាន់មួយ សូម្បីតែជនជាតិអារ៉ាប់ក៏មិនបោះរោងនៅទីនោះ ហើយអ្នកគង្វាលក៏មិនឲ្យហ្វូងសត្វដេកនៅទីនោះដែរ
អ្នកយាមឆ្លើយថា៖ “ពេលព្រឹកកំពុងតែមក ហើយពេលយប់ក៏មកទៀតដែរ។ បើអ្នកចង់សួរ ចូរសួរចុះ! ចូរត្រឡប់មកទៀតចុះ”។
ហាការនេះ គឺភ្នំស៊ីណាយនៅអារ៉ាប៊ី ហើយត្រូវជាយេរូសាឡិមនៅសព្វថ្ងៃនេះ ដ្បិតយេរូសាឡិមនៅធ្វើជាទាសករជាមួយកូនចៅរបស់នាង។