ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 21:11 - ព្រះគម្ពីរខ្មែរសាកល

នេះជា​ទំនាយ​ស្ដីអំពី​ពួក​ឌូម៉ា​: មាន​ម្នាក់​ស្រែក​មក​ខ្ញុំ​ពី​សៀរ​ថា​៖ “អ្នកយាម​អើយ យប់​ថ្មើរណាហើយ​? អ្នកយាម​អើយ យប់​ថ្មើរណាហើយ​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ពួក​ឌូម៉ា។ មាន​ម្នាក់​នៅ​ស្រុក​សៀរ​ស្រែក​មក​រក​ខ្ញុំ​ថា៖ អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ? អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ឌូម៉ា: មាន​គេ​ស្រែក​ប្រាប់​ខ្ញុំ​ពី​ស្រុក​សៀរ​មក​ថា: អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ? អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ពួក​ឌូម៉ា។ មាន​ម្នាក់​នៅ​ស្រុក​សៀរ​ស្រែក​មក​រក​ខ្ញុំ​ថា អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ

សូមមើលជំពូក

អាល់គីតាប

សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ឌូម៉ា: មាន​គេ​ស្រែក​ប្រាប់​ខ្ញុំ​ពី​ស្រុក​សៀរ​មក​ថា: អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ? អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?

សូមមើលជំពូក



អេសាយ 21:11
24 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ចាត់​ពួក​អ្នកនាំសារ​ឲ្យទៅ​មុន​គាត់ ទៅឯ​អេសាវ​បងប្រុស​របស់គាត់ ដែល​នៅ​ស្រុក​សៀរ​ក្នុង​ដែនដី​អេដំ


ដោយ​បង្គាប់​ពួកគេ​ថា​៖ “ពួកអ្នក​ត្រូវ​និយាយ​នឹង​អេសាវ​ចៅហ្វាយ​របស់ខ្ញុំ​ដូច្នេះ​ថា​: ‘យ៉ាកុប​បាវបម្រើ​របស់លោក ជម្រាប​លោក​ដូច្នេះ​: “ខ្ញុំ​បាន​រស់នៅបណ្ដោះអាសន្ន​ជាមួយ​ឡាបាន់ ហើយ​ត្រូវបាន​ពន្យារពេល​រហូតដល់​ឥឡូវនេះ​។


ព្រះយេហូវ៉ា​អើយ សូម​នឹកចាំ​ថា​នៅ​ថ្ងៃ​នៃសេចក្ដីអន្តរាយ​របស់​យេរូសាឡិម កូនចៅ​អេដំ​បាន​ពោលថា​៖ “កម្ទេច​ទៅ​! កម្ទេច​ទៅ​! រហូតដល់​គ្រឹះ​របស់​វា​!”។


អ្នកយាម​ឆ្លើយថា​៖ “ពេលព្រឹក​កំពុងតែ​មក ហើយ​ពេលយប់​ក៏​មកទៀត​ដែរ​។ បើ​អ្នក​ចង់​សួរ ចូរ​សួរ​ចុះ​! ចូរ​ត្រឡប់​មក​ទៀត​ចុះ”។


ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូល​នឹង​ខ្ញុំ​ដូច្នេះ​ថា​៖ “ចូរ​ទៅ​ដាក់​អ្នកយាម​ម្នាក់ ឲ្យ​គេ​ប្រាប់​អ្វីដែល​គេ​ឃើញ​។