ដូចដែលចាបហើររេរា ឬត្រចៀកកាំហើរទៅមកយ៉ាងណា បណ្ដាសាឥតហេតុផលក៏មិនកើតឡើងយ៉ាងនោះដែរ។
អេសាយ 16:2 - ព្រះគម្ពីរខ្មែរសាកល នៅកន្លែងឆ្លងទឹកនៃទន្លេអើណូន កូនស្រីម៉ូអាប់នឹងបានដូចជាបក្សាបក្សីដែលរត់គេច ក៏បានដូចជាសម្បុកដែលត្រូវបានកម្ចាត់កម្ចាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់ នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក ហើយដូចជាកូនសត្វដែលពង្រាត់ពីសម្បុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីជនជាតិម៉ូអាប់នាំគ្នាឈរនៅត្រង់អើណូន ជាកន្លែងទឹករាក់ ដូចបក្សីដែលគេដេញចេញពីសំបុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក ហើយដូចជាកូនសត្វដែលពង្រាត់ពីសំបុក អាល់គីតាប ស្ត្រីជនជាតិម៉ូអាប់នាំគ្នាឈរនៅត្រង់អើណូន ជាកន្លែងទឹករាក់ ដូចបក្សីដែលគេដេញចេញពីសំបុក។ |
ដូចដែលចាបហើររេរា ឬត្រចៀកកាំហើរទៅមកយ៉ាងណា បណ្ដាសាឥតហេតុផលក៏មិនកើតឡើងយ៉ាងនោះដែរ។
ដូចដែលសត្វស្លាបសាត់អណ្ដែតចេញពីសម្បុករបស់វាយ៉ាងណា មនុស្សដែលសាត់អណ្ដែតចេញពីស្រុករបស់ខ្លួនក៏ជាយ៉ាងនោះដែរ។
នោះពួកគេនឹងបានដូចជាឈ្លូសដែលត្រូវគេដេញតាម និងដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាល ម្នាក់ៗនឹងវិលទៅរកជនរួមជាតិរបស់ខ្លួនវិញ ម្នាក់ៗនឹងរត់គេចទៅស្រុករបស់ខ្លួន។